**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី ចំនួន ៣៤រូប ចូលជួបសម្ដែងការគួរសម មុននឹងចេញទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី ចំនួន ៣៤រូប ចូលជួបសម្តែងការគួរសម មុននឹងចេញដំណើរទៅសិក្សានៅប្រទេសអូស្រ្តាលី នៅដើមខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។

នៅក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់បេក្ខជន បេក្ខនារីទាំងអស់ ក្នុងការចូលរួមប្រកួតប្រជែង រហូតក្លាយជាជ័យលាភីអាហារូបករណ៍ ដើម្បីទៅបន្តការសិក្សានៅក្រៅប្រទេស។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកនូវបទពិសោធន៍ ក្នុងនាមជានិស្សិតធ្លាប់ទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង និងបានណែនាំដល់បេក្ខជន បេក្ខនារីទាំងអស់ឱ្យខិតខំសិក្សារៀនសូត្រ ជាពិសេស ត្រូវចេះរួមសាមគ្គីគ្នា និងជួយយកអាសាគ្នាទៅវិញទៅមក ដូចពាក្យស្លោកពោលថា «នៅផ្ទះម្ដាយទីទៃ នៅព្រៃម្ដាយតែមួយ»។

ជាចុងក្រោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើ ៤ចំណុច ដល់បេក្ខជន បេក្ខនារីជ័យលាភីទាំងអស់ ក្នុងនោះរួមមាន៖
ទី១-ការទទួលបាននូវជ័យលាភីទៅសិក្សានៅក្រៅប្រទេស ជាការបន្តដំណើរក្នុងរបត់ជិវិតថ្មីមួយរបស់បេក្ខជន បេក្ខនារីទាំងអស់គ្នា ហើយការចេញដំណើររបស់អ្នកទាំងអស់គ្នានេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញថា អ្នកទាំងអស់គ្នាជាទំពាំងស្នងឫស្សីរបស់កម្ពុជា។
ទី២-ត្រូវចូលរួមថែរក្សានូវអត្តសញ្ញាណជាតិខ្មែរ ដោយត្រូវបង្កើននូវសាមគ្គីភាពរួមគ្នា ដើម្បីនាំមកនូវមោទនភាព សម្រាប់ជាតិ មាតុភូមិកម្ពុជា។
ទី៣-ត្រូវលើកតម្កើងកិត្តិយសខ្មែរ តាមរយៈការចែករំលែក វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ។
ទី៤-ត្រូវបន្តថែរក្សានូវសុខសន្តិភាព ព្រមទាំងអភិវឌ្ឍសមត្ថភាពឱ្យក្លាយជាមូលធនមនុស្ស ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន ព្រោះសមត្ថភាព គឺជាគ្រឹះនៃអ្វីៗទាំងអស់ ដើម្បីអភិវឌ្ឍប្រទេសជាតិ តាមរយៈគោលការណ៍ «អ្នកមានសមត្ថភាព ត្រូវបំពាក់នូវសមត្ថកិច្ច! អ្នកមានសមត្ថកិច្ច ត្រូវបំពាក់បន្ថែមនូវសមត្ថភាព!» ៕

អត្ថបទដែលជាប់ទាក់ទង