បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. អាចបង់ភាគទានតាមរយៈធនាគារដៃគូចំនួន៣
ភ្នំពេញ៖ សម្រាប់សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ទាំងអស់ អាចបង់ភាគទានមក ប.ស.ស. ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ នៃរៀងរាល់ខែ តាមរយៈធនាគារដៃគូ ប.ស.ស. ដែលរួមមាន៖
(១) ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA BANK PLC.)
(២) ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA BANK)
(៣) ធនាគារ កាណាឌីយ៉ា ក.អ (CANADIA BANK PLC.)។
ចំណាំ៖ សម្រាប់សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ត្រូវបង់ភាគទានចំនួន ១៥ ៦០០៛ ក្នុងម្នាក់ ក្នុង ១ខែ។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកទីស្នាក់ការ ប.ស.ស.នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់យើង៕