**កម្ពុជា-ឥណ្ឌូណេស៊ី ប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ផ្ដល់អនុសាសន៍ ៦ចំណុច ដើម្បីរួមចំណែកក្នុងស្មារតី និងឆន្ទៈមុះមុតលើការងារតម្រង់ទិសពាក់ព័ន្ធកិច្ចការងារបច្ចេកវិទ្យាឌីជីថល**ឯកឧត្ដមរដ្ឋមន្ដ្រី ជា សុមេធី ដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើរបាយការណ៍ដំបូងស្ដីពីការអនុវត្ដ អនុញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនពិការ (UNCRPD) នៅកម្ពុជា**ទេសរដ្ឋមន្ត្រី អូស្មាន់ ហាសាន់៖ កម្ពុជាយើងគ្មានទេនូវទំនាស់ ជម្លោះសាសនា រវាងសាសនាព្រះពុទ្ធ និងបណ្ដាសាសនាដ៏ទៃទៀត**រដ្ឋមន្ត្រីក្រសួងកសិកម្ម អនុញ្ញាតឱ្យឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធ និងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍វឌ្ឍនភាពរបស់សហព័ន្ធដំឡូងមីកម្ពុជា**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ**គិតត្រឹមដំណាច់ឆ្នាំ២០២៤ វឌ្ឍនភាពគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៤,៣៤%**ស្វែងយល់ពីសួនសុវត្ថិភាពចរាចរណ៍សប្បនិម្មិតដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា យកចិត្តទុកដាក់ជំរុញចេញជារូបរាង**ស្វែងយល់ពីលក្ខខណ្ឌអាហារ ថវិកា និងទ្រព្យសម្បត្តិរបស់អ្នកជាប់ឃុំ**អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបក្រុមក្មេងទំនើង០៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ស៊ីរី ប្តេជ្ញាបង្កើតទំនាក់ទំនងបរទេស ជាវិជ្ជមាននៅទូទាំងតំបន់**នាយករដ្ឋមន្រ្តីអ៊ីតាលី Giorgia Meloni ធ្វើដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅកាន់រដ្ឋ Florida**ជនជាតិរ៉ូហ៊ីងយ៉ាជាង ២០០នាក់ ចូលទៅដល់ច្រាំងសមុទ្រខេត្តអាសេ នៃប្រទេសឥណ្ឌូណេស៊ី ខណៈ ៣០០នាក់ផ្សេងទៀត ត្រូវបានបណ្តេញចេញពីដែនទឹកម៉ាឡេស៊ី**អ៉ីស្រាអែល និងក្រុមហាម៉ាស មិនអាចឈានដល់ការព្រមព្រៀងគ្នាទេ ជុំវិញបទឈប់បាញ់សម្រាប់តំបន់ហ្កាហ្សា**ក្រុមកាងារអាវុធហត្ថខេត្តកំពង់ស្ពឺ នាំយកអំណោយរបស់ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ចុះសួរសុខទុក្ខអនុសេនីយ៍ឯក ស្វាយ ហុិន ដែលមានជំងឺ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន**ឧត្ដមសេនីយ៍ទោ ខូវ លី៖ កម្លាំងជំនាញ ចុះអន្តរាគមន៍បង្ក្រាបករណីជនបរទេសមួយក្រុមធំ ដែលរត់ចេញពីកាស៊ីណូមួយកន្លែង រួចធ្វើសកម្មភាពតវ៉ានៅក្បែរច្រកព្រំដែនអូរស្មាច់**សត្វក្រៀល ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងតំបន់ការពារទេសភាពអន្លង់ព្រីង បានថយចុះប្រមាណ ១៥ក្បាល**អាកាសយានដ្ឋាន Muan នៅតែផ្អាកដំណើរការបណ្តោះអាសន្ន ដោយសារការស៉ើបអង្កេតលើករណីធ្លាក់យន្តហោះ Jeju Air**អ៊ីតាលី កំពុងជំរុញការចរចាសម្រាប់កិច្ចព្រមព្រៀង ១.៥ពាន់លានអឺរ៉ូ ជាងមួយក្រុមហ៊ុន SpaceX**អាមេរិក ជឿថា រុស្ស៉ីកំពុងពង្រីកកិច្ចសហប្រតិបត្តិការវិស័យអវកាស ជាមួយកូរ៉េខាងជើង ជាថ្នូរនឹងការបញ្ជូនទ័ពទៅជួយប្រយុទ្ធ ក្នុងសង្រ្គាមអ៊ុយក្រែន

១១ខែដើមឆ្នាំ២០២៣ ក្រសួងការងាររកការងារជូនយុវជនបានជិត៦ពាន់នាក់

ភ្នំពេញ៖ ​គិតត្រឹមរយៈពេល១១ខែដើមឆ្នាំ២០២៣នេះ យុវជនប្រមាណជិត៦ពាន់នាក់ ទទួលបានការងារធ្វើតាមរយៈទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះគឺជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ចាប់ពីខែមករា រហូតដល់ខែវិច្ឆិកាឆ្នាំ ២០២៣នេះ ក្រសួង បានទទួលអ្នកចុះឈ្មោះស្វែងរកការងារធ្វើចំនួន ២៧,២៤០ នាក់ដោយក្នុងនោះ ក្រសួងបានផ្គូផ្គង និងបញ្ជួនអ្នកស្វែងរកការងារធ្វើទៅនិយោជកចំនួន ២៧,៣៧៧ដងដោយអ្នកស្វែងរកការងារធ្វើ ទទួលបានការងារធ្វើមានចំនួន ៥,៨៧៨នាក់។

ឯកឧត្តម កត្តា អ៊ន៖ “ក្នុងរយៈពេល១១ខែមកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈទីភ្នាក់ងារជាតិមុខរបរនិងការងារ បានស្វែងរកការងារធ្វើជូនដល់យុវជនបានជិត ៦ពាន់នាក់ ក្នុងចំណោមអ្នកចុះឈ្មោះជិត៣ម៉ឺននាក់”។

ក្នុងចំណោមអ្នកទទួលបានការងារធ្វើទាំង៥,៨៧៨នាក់នេះ មាននៅខែមករាចំនួន ១៤០នាក់, ខែកម្ភៈមាន ១៦៧នាក់, ខែមីនាមាន ២៦៥នាក់, ខែមេសាមាន ២៣៩នាក់, ខែឧសភាមាន ២៣១នាក់, ខែមិថុនាមាន ៤៣០នាក់, ខែកក្កដាមាន ៦៤០នាក់, ខែសីហាមាន ៧០៧នាក់, ខែ កញ្ញាមាន ៥០៣នាក់, ខែតុលាមាន ១,៩៩៣ និងខែវិច្ឆិកាមាន ៥៦៣នាក់។

ក្នុងអាណត្តិទី៧នេះ ក្រសួងបាន បានបង្កើតវេទិការពិពរណ៍ និងផលិតភាពថ្នាក់ជាតិ ការរៀបចំសិក្ខាសាលា ស្តីពី ណែនាំអាជីពជ្រើសរើសសិក្សា សម្រាប់សិស្សមធ្យមសិក្សាទុតិយភូមិ និងនិស្សិតសាកលវិទ្យាល័យ និងបានបើកវគ្គបណ្ដុះបណ្តាល ស្តីពី ការត្រៀមលក្ខណៈសម្បត្តិ ក្នុងការស្វែងរកការងារធ្វើ ដល់យុវជន រួមទាំងការដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលការងារចល័តនៅរាជធានីភ្នំពេញដើម្បីផ្តល់ឱកាសការងារជូនដល់ពលរដ្ឋនៅតាមមូលដ្ឋានថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង