រាជរដ្ឋាភិបាល ប្រគល់ភារកិច្ចជូនទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ជាបេសកជនពិសេស ដើម្បីសហការពិគ្រោះយោបល់ជាមួយបេសកជនពិសេសរបស់នាយករដ្ឋមន្ដ្រីម៉ាឡេស៉ី
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញសេចក្ដីសម្រេចប្រគល់ភារកិច្ចជូន លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ជាបេសកជនពិសេសរបស់សម្តេច ដើម្បីសហការពិគ្រោះយោបល់ជាមួយនឹងបេសកជនពិសេសរបស់នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី។