ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងចូលរួមដង្ហែរបុណ្យសព មហាឧបាសិកា ប៊ី ឆៃគីម ត្រូវជាម្តាយរបស់ ឧត្តមសេនីយ៍ត្រី អេង លីហួរ នៅក្រុងប៉ោយប៉ែត
ភ្នំពេញ៖ នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំលោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយ នាយរងការិយាល័យ និងមន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចូលរួមដង្ហែរបុណ្យសព មហាឧបាសិកា ប៊ី ឆៃគីម ត្រូវជាម្តាយរបស់លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ពិធីបុណ្យសព មហាឧបាសិកា ប៊ី ឆៃគីម ត្រូវបានប្រារព្ធធ្វើឡើង នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត (ខាងក្រោយសណ្ធាគារលី ហេងឆាយ)។
ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏សូមសម្តែងនូវទឹកចិត្តពោរពេញដោយសេចក្តីទុក្ខក្រៀមក្រំក្តុកក្តួល សោកសៅ និងស្តាយស្រ ណោះ អាឡោះអាល័យយ៉ាងក្រៃលែងបំផុត ចំពោះ មហាឧបាសិកា ប៊ី ឆៃគីម ត្រូវជាម្តាយរបស់លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង បានទទួលមរណភាពកាលពីថ្ងៃសុក្រ ៤ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៩៣ឆ្នាំ ដោយជរាពាធ។
លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ឧទ្ទិសមហាកុសលដល់ដួងវិញ្ញាណក្ខន្ធសព មហាឧបាសិកា ប៊ី ឆៃគីម បានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ៕