ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបតំណាងក្រុមហ៊ុន Prime Road Power Public និងក្រុមហ៊ុន Rafulin Holdings ដើម្បីពិភាក្សាពីឱកាសវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Prime Road Power Public Co., Ltd និងក្រុមហ៊ុន Rafulin Holdings Sdn Bhd ដឹកនាំដោយឧកញ៉ា Dato’ Mohamed Faffle K. Chekku និងលោក Piroon Shinawatra។
កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំតបតាមសំណើសុំរបស់ក្រុមហ៊ុន ដើម្បីសិក្សាបន្ថែមទៀតអំពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា មានជាអាថិ៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងបច្ចេកវិទ្យាជាដើម។
សូមជម្រាបថា ក្រុមហ៊ុន Prime Road Power Public Co., Ltd. គឺជាក្រុមហ៊ុនផលិតថាមពលកកើតឡើងវិញ ដែលមានដំណើរការ ផលិតថាមពលបៃតងស្អាតចំនួន 307MW រួមបញ្ចូលទាំងថាមពលពន្លឺព្រះអាទិត្យ 77MW នៅខេត្តកំពង់ឆ្នាំង ប្រទេសកម្ពុជា។ ចំណែកក្រុមហ៊ុន Rafulin Holding Sdn Bhd ជាក្រុមហ៊ុនដែលវិនិយោគលើការ កសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅក្នុងប្រទេសផ្សេងៗ ៕