**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន រម្លឹកមន្ដ្រីអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវជំរុញការសិក្សា ស្រាវជ្រាវ ណែនាំ និងដឹកនាំអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការក្រើនរម្លឹកជាថ្មី ដល់មន្ដ្រីទាំងអស់របស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបង្កើនការសិក្សា ស្រាវជ្រាវ ណែនាំដល់អាជ្ញាធរថ្នាក់ក្រោមជាតិ និងដឹកនាំអនុវត្តការងារផ្សព្វផ្សាយ និងអនុវត្តច្បាប់ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់ជាន់ថ្នាក់ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានប្រៀបប្រដូចការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា ដូចគ្នាទៅនឹងការប្រយុទ្ធក្នុងសមរភូមិសង្គ្រាមយ៉ាងដូច្នេះដែរ ហើយលោកបានផ្ដល់អាទិភាពខ្ពស់លើការងារផ្សព្វផ្សាយអប់រំទៅកាន់គ្រប់មជ្ឈដ្ឋានទាំងអស់ ដែលជាចំណែកមួយដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បានអះអាងថា ការផ្សព្វផ្សាយ អប់រំឲ្យប្រជាពលរដ្ឋបានយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន និងល្បិចកលរបស់ក្រុមឧក្រិដ្ឋជនគឺជាការងារសំខាន់ចាំបាច់បំផុតក្នុងនោះគឺត្រូវធ្វើការកែទម្រង់យន្ដការផ្សព្វផ្សាយ អប់រំមួយចំនួន ដែលមិនទាន់មានប្រសិទ្ធខ្ពស់ ដោយត្រូវប្រើប្រាស់នូវយន្ដការថ្មីៗ ធ្វើបែបណាឲ្យមហាជនទូទៅឆាប់ចាប់អារម្មណ៍ ទទួលយកបាន ពិសេសក្នុងចង្កោមយុវជន ដែលជាមុខសញ្ញាងាយរងគ្រោះថ្នាក់។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំឃើញអាទិភាពទី១ គឺកិច្ចការផ្សព្វផ្សាយអប់រំដោយត្រូវរួមសហការគ្នាធ្វើយ៉ាងណាឲ្យមានគុណភាពប្រជាពលរដ្ឋយើងយល់ដឹង។ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយកដ្ឋានជំនាញ ត្រូវសិក្សាពីផែនការ ខ្លឹមសារ រកវិធីសាស្ដ្រថ្មីដែលពេញនិយមងាយស្រួលប្រជាពលរដ្ឋតាមដាន»។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បានបន្ដទៀតថា ការងារផ្សព្វផ្សាយអប់រំត្រូវរកបុគ្គលល្បីៗ មានឥទ្ធិពល ជាទីចាប់អារម្មណ៍របស់មហាជនទូទៅ ដើម្បីថ្លែងពីបញ្ហាគ្រឿងញៀនទៅកាន់ពួកគាត់ដើម្បីឆាប់ទទួលបានការយល់ដឹង ក្នុងនោះមាន៖ តារាចម្រៀង តារាសម្ដែង ព្រះសង្ឃ អ្នកនិពន្ធទាំងកំណាព្យ និងចម្រៀងជាដើម។ល។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី យល់ឃើញទៀតថា នៅពេលអាជ្ញាធរទៅអានសុន្ទរកថា ដើម្បីពន្យល់ ឬកោះហៅប្រជាពលរដ្ឋមកអប់រំណែនាំនោះប្រសិទ្ធភាពនៅមានកម្រិត ប៉ុន្តែបើអាចឆ្លៀតបញ្ចូលក្នុងកម្មវិធីសម្ដែង ឬការប្រគំតន្រ្តីណាមួយ ដែលមានតារាចម្រៀង ឬតារាងកំប្លែងល្បីៗចូលរួម យើងអាចឱ្យគាត់ជួយបញ្ជូនសារអបរំពីបញ្ហាគ្រឿងញៀនទៅកាន់មហាជន ទើបមានប្រសិទ្ធភាពកាន់តែខ្ពស់បន្ថែមទៀត។ លើសពីនេះ ក៏ត្រូវសហការជាមួយប្រព័ន្ធផ្សព្វផ្សាយនានាដែលមាននៅក្នុងប្រទេសផងដែរ។

ក្រៅពីការងារផ្សព្វផ្សាយអប់រំ, ការងារអនុវត្តច្បាប់ ក៏ត្រូវបានឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកជាការងារមួយសំខាន់ផងដែរ ដោយត្រូវតាមដានការអនុវត្តរបស់គ្រប់អង្គភាពទាំងអស់ បូកសរុបនិងចងក្រងទុកពីល្បិចកលរបស់ក្រុមជនល្មើសកែច្នៃផលិត,ល្បិចលួចលាក់ដឹកជញ្ជូនឆ្លងកាត់ ជួញដូរដែលវិវឌ្ឍន៍ថ្មីៗ ដើម្បីប្រសិទ្ធភាពការតាមដាន ទប់ស្កាត់ បង្ការ និងឈានដល់ការបង្ក្រាប។

ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បានជំរុញឲ្យបង្កើនកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី ទាំងតំបន់ និងអន្ដរជាតិ ដើម្បីស្វែងរកនូវជំនួយលើការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្រ្តី តាមរយ:ការផ្លាស់ប្ដូរបទពិសោធន៍។

សម្រាប់ការងារព្យាបាល និងស្ដារនីតិសម្បទាវិញ ត្រូវកំណត់ឲ្យច្បាស់អំពីសមត្ថភាព ទីតាំងសម្រាប់ព្យាបាលស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដោយសហការជាមួយក្រសួងជំនាញនិងត្រូវផ្ដល់ឱកាសឲ្យវិស័យឯកជនចូលរួមផងដែរ។ ទន្ទឹមនឹងនេះក៏ត្រូវ ស្រង់ទិន្នន័យអ្នកកំពុងទទួលការថែទាំបន្សាប និងអ្នកដែលបានធ្វើសមាហរណកម្មចេញពីមណ្ឌលទៅរស់នៅក្នុងសហគមន៍វិញ ដើម្បីងាយស្រួលក្នុងការតាមដានបន្ដ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យពង្រឹងបន្ថែមទៀត លើការងារគ្រប់គ្រងសារធាតុគីមីផ្សំ ត្រូវគ្រប់គ្រងឲ្យបាននូវការនាំចូល ប្រើប្រាស់ និងចែកចាយ ប៉ុន្ដែធ្វើយ៉ាងណាឲ្យមានយន្ដការមួយច្បាស់លាស់ ជៀសវាងបង្កនូវការរំខានដល់ក្រសួងសាមី ដែលជាអ្នកអនុញ្ញាតឲ្យនាំចូលសារធាតុគីមី។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ជំនួសមុខឲ្យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញនូវការជឿជាក់លើសមត្ថភាព របស់មន្ដ្រីនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងអស់ ហើយត្រូវរួមគ្នាក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែកសម្រេចឲ្យបាននូវការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ ៕

អត្ថបទដែលជាប់ទាក់ទង