ឧត្តមសេនីយ៍ឯក សុខ វាសនា ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការកែសម្រួលតួនាទី និងភារកិច្ចរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការកែសម្រួលតួនាទី និងភារកិច្ចរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជេីញចូលរួម ឯកឧត្តម លោកជំទាវ អគ្គនាយករងអន្តោប្រវេសន៍ ព្រមទាំងលោកអនុប្រធាននាយកដ្ឋានច្រកទ្វារទី១ និងនាយកដ្ឋានច្រកទ្វារទី២ និងមន្រ្តីជំនាញពាក់ព័ន្ធ។
ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា ក៏បានណែនាំឲ្យនាយកដ្ឋានច្រកទ្វារទី១ និងទី២ រៀបចំសម្រួលតួនាទី និងភារកិច្ច របស់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ឲ្យបានឆាប់រហ័សដេីម្បីជាជំនួយដល់ ឯកឧត្តម លោកជំទាវ អគ្គនាយករងអន្តោប្រវេសន៍ត្រៀមសម្រាប់ដាក់ជូនថ្នាក់ដឹកនាំ ៕