អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី ត្រូវបានផ្តល់ជូនសាលាពលទាហាន យោធភូមិភាគពិសេស
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហ៊ូ ចាន់ដារ៉ា នាយកសាលាពលទាហាន យោធភូមិភាគពិសេស នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានទទួលអំណោយឧបត្ថម្ភដ៏ថ្លៃថ្លាសម្រាប់ខែធ្នូ ឆ្នាំ២០២៣ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ រួមមាន៖ ថវិកាសម្រាប់ទ្រទ្រង់សាលា យោធាចារ្យ និងគ្រប់គ្រង សរុបចំនួន ៨,៩៧៥,០០០រៀល ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហ៊ូ ចាន់ដារ៉ា នាយកសាលា រួមទាំងយោធាចារ្យ គណៈគ្រប់គ្រង បុគ្គលិកទាំងអស់ មានសេចក្តីរីករាយជាខ្លាំង ហើយប្តេជ្ញាអនុវត្តភារកិច្ចឲ្យបានល្អ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងគោរពជូនពរ ជូនចំពោះសម្តេចមហាបវរធិបតី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ឱ្យជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ ៕