នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រេចផ្ដល់ក្របខណ្ឌដល់គ្រូស្ម័គ្រចិត្ត នៅសាលាបឋមសិក្សារុនតាឯក និងវិទ្យាល័យរុនតាឯក ២៤នាក់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឱ្យគ្រូស្ម័គ្រចិត្តនៅសាលាបឋមសិក្សារុនតាឯកចំនួន ១០ នាក់ និងនៅវិទ្យាល័យរុនតា ឯកចំនួន ១៤ នាក់ បានចូលក្នុងក្របខណ្ឌមន្ត្រីរាជការពេញសិទ្ធិរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែ ។
ពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅ តំបន់១ តំបន់២ នៃរមណីយដ្ឋានអង្គរ ដែលស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃទី៨ ធ្នូនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចឱ្យបុគ្គលិកស្ម័គ្រចិត្តនៅមណ្ឌលសុខភាពរុនតាឯកចំនួន៨នាក់ បានចូលក្នុងក្របខណ្ឌមន្ត្រីរាជការពេញសិទ្ធិផងដែរ។
សម្តេចធិបតី ក៏បានប្រកាសផ្ដល់អគារសិក្សាចំនួន ២ជាន់ ស្មើនឹង ១២ បន្ទប់ជូនដល់សាលាបឋមសិក្សារុនតាឯក និងបានសម្រេចឱ្យគ្រូស្ម័គ្រចិត្តនៅសាលាបឋមសិក្សារុនតាឯកចំនួន ១០ នាក់ បានចូលក្នុងក្របខណ្ឌមន្ត្រីរាជការពេញសិទ្ធិរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ជាមួយគ្នានោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចឱ្យគ្រូបង្រៀនស្ម័គ្រចិត្តនៅវិទ្យាល័យរុនតា ឯកចំនួន ១៤ នាក់ បានចូលក្នុងក្របខណ្ឌមន្ត្រីរាជការពេញសិទ្ធិរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែ ៕