**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

ប្រមុខរាជរដ្ឋាភិបាល ឲ្យក្រសួងពាក់ព័ន្ធ​ទាំងអស់ គិតគូរបង្កើតការងារ និងលើកកម្ពស់សេដ្ឋកិច្ច ជូនពលរដ្ឋនៅតំបន់រុនតាឯក​

សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ គិតគូររៀបចំលើកកម្ពស់សេដ្ឋកិច្ច និងបង្កើតការងារជូនពលរដ្ឋនៅតំបន់រុនតាឯក ។

ក្នុងឱកាសអញ្ជើញសំណេះ​សំណាលជាមួយប្រជាពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង សរុបជិត ៣ពាន់នាក់​ នៅថ្ងៃទី៨ ខែធ្នូនេះ សម្តេចធិបតីបញ្ជាក់ថា «ប្រជាពលរដ្ឋនៅទីនេះ ហើយសេដ្ឋកិច្ចកើនជ្រុងមួយដែលសំខាន់ គឺតាមរយៈការបង្កើតការងារ នេះគឺជាយុទ្ធសាស្រ្តមួយសំខាន់របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ។ សេដ្ឋកិច្ចកើន មិនអាចកើនគ្រាន់ថាចំណូលពីប្រេងឡើងនោះទេ ត្រូវតែផ្តល់ផលលាភដល់ប្រជាពលរដ្ឋ គឺត្រូវតែបង្កើនការងារឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានកើននៅគ្រប់វិស័យ​ អ៊ីចឹងសូមគិតគូរកន្លែងនេះ។ សូមប្រគល់ភារកិច្ចនេះឱ្យក្រសួងកសិកម្ម ក្រសួងទេសចរណ៍ អាជ្ញាធរមូលដ្ឋាន ក្រសួងពាក់ព័ន្ធទាំងអស់ ដើម្បីគិតគូរប្រទាក់ក្រឡាកន្លែងនេះ ជាមួយនឹងសក្តានុពលរបស់ខេត្តរបស់យើង»។

សម្តេចធិបតី បានណែនាំឲ្យពិនិត្យលទ្ធភាព ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ជាពិសេសយុវជន។

សម្តេចបន្ថែមថា «លោកតាលោកយាយ រាជរដ្ឋាភិបាលមិនអាចជប់ការងារស្អែកបានទេ មិនអាចលើករោងចក្រស្អែកមកបានទេ តែនៅក្នុងផែនការ ដើម្បីធ្វើ​ចំពោះមុខការងារដែលមានស្រាប់ការងារនៅក្នុងខេត្តយើង ជួយសម្រួល ការដឹកជញ្ជូន​ កាត់បន្ថយថ្លៃ។ ទី២ខិតខំភ្ជាប់សក្តានុពលនៅកន្លែងនេះ ហើយនឹងការអភិវឌ្ឍន៍មិនមែនតែរុនតាឯកទេ សូម្បីតែស្រុកបន្ទាយស្រី ស្រុកអង្គរធំ ឱ្យទៅជាតំបន់អភិវឌ្ឍន៍ ព្រោះសៀមរាបមិនអាចរីកតែក្រុងសៀមរាបទេ ត្រូវតែរីកគ្រប់ស្រុកទាំងអស់តាមសក្តានុពលរបស់ខ្លួន»។

សូមជម្រាបថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋស្ម័គ្រចិត្តប្តូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯកមានចំនួន ៥,៨៦៥គ្រួសារ និងតំបន់អភិវឌ្ឍន៍ពាក់ស្នែងចំនួន ៤,០៣២គ្រួសារ។ គ្រួសារប្រជាពលរដ្ឋបាន​ចាក​ចេញ​​ទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ចំនួន ៤,៧៣០ខ្នងផ្ទះ ស្មើនឹង ៤៧,៧៩ភាគរយ នៃចំនួន​គ្រួសារ​ដែលបានចាប់ឆ្នោតសរុប និងបានរៀបចំរួចរាល់នូវបណ្ណកម្មសិទ្ធិចំនួន៤,៥៥៤បណ្ណ​៕

អត្ថបទដែលជាប់ទាក់ទង