ក្រុងគៀវ បានចុះអនុស្សរណៈជាមួយអាមេរិក ដើម្បីជំរុញផលិតកម្មយោធាអ៊ុយក្រែន
កៀវ៖រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុងកៀវបានចុះហត្ថលេខាលើអនុស្សរណៈជាមួយសហរដ្ឋអាមេរិក ដើម្បីជំរុញផលិតកម្មយោធារបស់អ៊ុយក្រែន។Umerov បានសរសេរនៅលើ Facebook ថា “នឹងមានអាវុធជាច្រើនទៀត! អ៊ុយក្រែន និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើអនុស្សរណៈស្តីពីការផលិតរួមគ្នា និងការផ្លាស់ប្តូរទិន្នន័យបច្ចេកទេស” ។
ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឯកសារនេះត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលសន្និសីទឧស្សាហកម្មការពារជាតិ DFNC1: US Edition នៅទីក្រុងវ៉ាស៊ីនតោន។ក្រសួងបានថ្លែងថា អនុស្សរណៈដែលបានចុះហត្ថលេខាដោយក្រសួងការពារជាតិអ៊ុយក្រែន ក្រសួងឧស្សាហកម្មយុទ្ធសាស្ត្រអ៊ុយក្រែន និងក្រសួងការពារជាតិអាមេរិក នឹងចូលរួមចំណែកក្នុងការកសាងសមត្ថភាពផលិតអាវុធនៅក្នុងប្រទេសអ៊ុយក្រែន សម្រាប់តម្រូវការកងទ័ពរបស់ខ្លួន។
សន្និសិទឧស្សាហកម្មការពារជាតិ DFNC1: US Edition ដែលបានចាប់ផ្តើមកាលពីថ្ងៃពុធមានគោលបំណងគាំទ្រដល់ “កម្រិតខ្ពស់បំផុតនៃកិច្ចសហប្រតិបត្តិការ” រវាងសហគ្រាសឧស្សាហកម្មការពារជាតិមកពីអ៊ុយក្រែន និងសហរដ្ឋអាមេរិក។អ៊ុយក្រែនកំពុងខិតខំជំរុញផលិតកម្មការពារខ្លួនចំពេលមានជម្លោះជាមួយរុស្ស៊ី។