រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញចូលរួមពិធីគម្រប់ខួបទី៧០នៃទំនាក់ទំនងកម្ពុជា-ជប៉ុន
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងពិធីគម្រប់ខួបទី៧០ នៃទំនាក់ទំនងរវាងកម្ពុជា-ជប៉ុនដែលធ្វើឡើងនៅឯនិវេសនដ្ឋានរបស់ឯកឧត្តមឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅរាជធានីភ្នំពេញ។
កម្មវិធីនេះ ក៏មានថ្នាក់ដឹកនាំរដ្ឋមន្ត្រីនៃបណ្តាក្រសួងជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជាចូលរួម និងក៏មានអង្គការដៃគូរនានាផងដែរ។
គួរបញ្ជាក់ថា កម្ពុជា និងជប៉ុន ផ្តើមមានទំនាក់ទំនងការទូតដំបូងនៅឆ្នាំ១៩៥៣ដែលក្នុងរយៈពេល៧០ឆ្នាំមកនេះ ប្រទេសទាំងពីរមានទំនាក់ទំនងយ៉ាងស្អិតរមួត និងស៊ីជម្រៅទាំងនយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងប្រជាជននិងប្រជាជន៕