លោក ពូទីន បានប្រកាសពីផែនការដើម្បីយកជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ ២០២៤
ម៉ូស្គូ÷វិមានក្រឹមឡាំង បានអោយដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសុក្រ ទី៨ ខែធ្នូ បានបញ្ជាក់អំពីផែនការរបស់លោក ដើម្បីឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញនៅឆ្នាំក្រោយ។
ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលសន្ទនាក្រៅផ្លូវការរវាងលោកពូទីន និងអ្នកចូលរួមនៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី បន្ទាប់ពីពិធីមួយដែលលោកបានប្រគល់មេដាយមាសផ្កាយដល់វីរបុរសនៃប្រទេសរុស្ស៊ី។
វិមានក្រឹមឡាំងបាននិយាយដោយដកស្រង់សំដីលោកពូទីនថា “ខ្ញុំនឹងមិនលាក់បាំងទេថាខ្ញុំមានគំនិតផ្សេងៗគ្នានៅពេលផ្សេងៗគ្នា។ប៉ុន្តែឥឡូវនេះអ្នកនិយាយត្រូវ ឥឡូវនេះដល់ពេលដែលត្រូវសម្រេចចិត្ត។ខ្ញុំនឹងឈរឈ្មោះជាប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី” ។
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី ឬសភាជាន់ខ្ពស់បានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីរៀបចំការបោះឆ្នោតប្រធានាធិបតីបន្ទាប់នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៤។