មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ត្រួតពិនិត្យការងារបង្កបង្កើនផល នៅផ្នែកសឹករងស្ទឹងសែន
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងកំពង់ធំ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញទៅត្រួតពិនិត្យសកម្មភាពការងារបង្កបង្កើតផលលើកស្ទួយជីវភាពរស់នៅរបស់កងទ័ព ក្នុងចលនាប្រឡងប្រណាំង នៅផ្នែកសឹករងស្ទឹងសែន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងស្ទឹងសែន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថា កងកម្លាំងផ្នែកសឹករងស្ទឹងសែន ក្រៅពីភារកិច្ចស្នូលក្នុងការងារហ្វឹកហ្វឺនរៀនសូត្រ ការសហការចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងការកសាងអង្គភាពរឹងមាំ ផ្នែកសឹករងស្ទឹងសែន បានដំណើរការដាំដុះដំណាំ នឹងចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពរបស់កងទ័ព បង្កើនបន្ថែមលើគោលរបប ដែលក្រសួងការពារជាតិ បានកំណត់ ហើយបងប្អូនមានការហូបចុកនៅក្នុងផ្ទះបាយសមូហភាពបានគ្រប់គ្រាន់ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់នៅផ្នែកសឹករងស្ទឹងសែន ដែលមានស្នាដៃល្អក្នុងការងារចលនាប្រឡងប្រណាំងលើកស្ទួយជីវភាពរបស់កងទ័ព បានយ៉ាងល្អប្រសើរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំបន្ថែមដល់យោធិនទាំងអស់ ត្រូវខិតខំអនុវត្តឱ្យបានល្អនូវខ្លឹមសារចលនាប្រឡងប្រណាំងទាំងប្រាំ ដែលយោធភូមិភាគទី៤ បានដាក់ចេញ ឲ្យទទួលបានជោគជ័យ ។