**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តម តាន់ ហ្សង់-ហ្វ្រង់ស័រ និងលោកជំទាវ ចំពោះមរណភាពលោកស្រី អាំង គីម ឈរ**សមិទ្ធផលរបស់កម្ពុជាក្នុងវិស័យសិទ្ធិមនុស្ស ការកសាងសន្តិភាព និងការអភិវឌ្ឍ ដែលត្រូវបានរំលេចឡើងនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឯកភាពបញ្ជូនកីឡាករ ២នាក់ ដើម្បីចូលរួមជាមួយក្រុម ASEAN ALL-STARS សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងក្លិបបាល់ទាត់ MANCHESTER UNITED**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមរំលែកទុក្ខ និងចូលបច្ច័យ ១ម៉ឺនដុល្លារដល់គ្រួសារសពលោក ផល្លា រតនា ដែលទទួលមរណភាពដោយសារគ្រោះរញ្ជួយដីនៅថៃ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២៥ របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក នៅសាធារណរដ្ឋតួកគីយ៉េ**ក្រសួងទេសចរណ៍បានចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ប្រធានាធិបតីចិននៅកម្ពុជា**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្ដីព្រាងអនុក្រឹត្យ ចំនួន២ ពាក់ព័ន្ធនឹងការគ្រប់គ្រងនគរបាលជាតិ**សមត្ថកិច្ចជំនាញកសាងសំណុំរឿង និងបញ្ចូនអ្នកបើកបររថយន្តម៉ាក LEXUS NX200t ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅមុខក្រុមហ៊ុនខេហ្វ័រ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ទៅកាន់តុលាការ**រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ នៅស្រុកកំពង់លែង**គណៈកម្មការវាយតម្លៃនិងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ២០២៥ ពិនិត្យនិងសម្រេចលើបញ្ជីឈ្មោះសហគ្រាសដែលនឹងទទួលបានពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ២០២៥**រដ្ឋមន្ត្រីការបរទេសអាម៉េរិកអះអាងថា លោក ដូណាល់ ត្រាំ នឹងសម្រេចដើរចេញពីព្រមព្រៀងសន្តិភាពរុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ**កម្ពុជា-ចិន ចេញសេចក្តីថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី និងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកល និង គំនិតផ្តួចផ្តើមអរិយធម៌សកល**សម្តេចធិបតី ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព លោកស្រី អាំង គីមឈរ ដែលត្រូវជាម្តាយ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ**ក្រសួងប្រៃសណីយ៍ នឹងរៀបចំកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៥**នាយឧត្តមសេនីយ៍ ស ថេត ថ្លែងអំណរគុណដល់កងកម្លាំងនគរបាលជាតិដែលបំពេញភារកិច្ចពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ ក្នុងដំណើរការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ផ្ដល់អំណោយគ្រឿងឧបភោគ បរិភោគ ជូនដល់គ្រួសារអតីតយុទ្ធជន រួមទាំងប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារ**អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

លោកជំទាវ ពុំ ចន្ទីនី ទទួលជួបសំណេះសំណាល និងទទួលអំណោយពីគណបក្សចំនួន៥គឺ ដោយបក្សនីមួយៗ ឧបត្ថម្ភថវិកា ១,៥លានរៀល និងអង្ករ១តោន

ភ្នំពេញ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានទទួលជួបសំណេះសំណាល និងទទួលអំណោយពីគណបក្សចំនួន ៥គឺ គណបក្សឯកភាពជាតិខ្មែរ គណបក្សមូលីណាកា គណបក្សនគរប្រជាធិបតេយ្យ គណបក្សកម្លាំងប្រជាធិបតេយ្យ និងគណបក្សធម្មាធិបតេយ្យ ដោយគណបក្សនីមួយៗបានឧបត្ថម្ភថវិកាចំនួន ១,៥០០,០០០រៀល និងអង្ករ១តោន។ ពិធីនេះប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ។

ក្នុងឱកាសនេះ លោកជំទាវអគ្គលេខាធិការ បានផ្តាំផ្ញើសួរសួរសុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគណបក្សទាំងអស់បានផ្តល់អំណោយជូនកាកបាទក្រហមកម្ពុជា ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុត។

លោកជំទាវអគ្គលេខាធិការ បានបន្ថែមទៀតថា “ការផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត មិនដូចគណបក្ស១ដងមួយភូមិនោះទេ គឺកាកបាទក្រហមកម្ពុជា ត្រូវជ្រើសរើសនិងកំណត់ថា ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះដែលត្រូវការឱ្យជួយពិតប្រាកដមែន”។

ជាមួយគ្នានេះ តំណាងគណបក្សទាំង៥ ថ្លែងអំណរគុណ ដែលបានអញ្ញាតឲ្យយើងខ្ញុំទាំងអស់បានចូលរួមការងារមនុស្សធម៌កាកបាទក្រហមកម្ពុជា ព្រោះបានមើលឃើញនូវសកម្មភាពមនុស្សរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពិតជាបានដល់ដៃប្រជាពលរដ្ឋមែន។
លោកបានបញ្ជាក់ទៀតថា “ការធ្វើនយោបាយ មិនមែនជាការលាបពណ៌ឱ្យគ្នាទៅវិញទៅមកនោះទេ ការធ្វើនយោបាយ គឺជាការគិតគូដល់សុខទុក្ខ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ ហើយយើងនឹងចូលរួមបន្តទៀត រៀងរាល់២ខែម្តងយើងទាំងអស់គ្នាឧបត្ថម្ភ១លានរៀល”៕

អត្ថបទដែលជាប់ទាក់ទង