ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុកនៃខេត្តបាត់ដំបង
ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់បានរៀបចំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុកនៃខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម ជា ប៊ុនហេង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់និងក្រុមការងារជំនាញនៃនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត ព្រមទាំងមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្តបាត់ដំបង អភិបាលនៃគណ:អភិបាលក្រុង ស្រុកទាំង១៤ នៃខេត្តបាត់ដំបង ក្រុមការងារជំនាញរដ្ឋបាលខេត្ត ក្រុង ស្រុកនៃខេត្តបាត់ដំបង និងមន្ត្រីពាក់ព័ន្ធសរុបប្រមាណ៥៥ រូប ស្រី៥រូប៕