**សម្ដេចធិបតី៖ នយោបាយឈ្នះឈ្នះ ផ្ដល់មូលដ្ឋានគ្រឹះសម្រាប់ការផ្សះផ្សាជាតិ និងស្ថិរភាពយូរអង្វែងរហូតមកទល់សព្វថ្ងៃ**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ

បណ្ឌិត អ៊ាង សុផល្លែត ច្រានចោលទាំងស្រុងចំពោះការផ្សាយមិនពិតរបស់​ VOD ថាស៊ីដាច់លុយកម្រៃជើងសារជាង ៨ម៉ឺនដុល្លាររឿងទិញដីនៅខេត្តកំពត

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ទំព័រហ្វេសប៊ុក VOD Khmer ដែលបានចុះផ្សាយ និងធ្វើអត្ថាធិប្បាយបំផ្លើស ពីការពិតនិងគ្មានមូលដ្ឋាន ដោយដាក់ចំណងជើងថា «លោក អ៊ាង សុផល្លែត រងការចោទប្រកាន់ថា ស៊ីដាច់លុយជាង ៨ម៉ឺនដុល្លារពីការទិញដីនៅខេត្តកំពត»។

តាមរយៈសេចក្តីថ្លែងការណ៍របស់មេធាវី យ៉ុន ប៊ុនណា និងមេធាវី ធីម សុភាព ដែលជាក្រុមមេធាវីតំណាងបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៨:៤៦នាទី ទំព័រហ្វេសប៊ុក VOD Khmer បានបង្ហោះផ្សាយវីដេអូ និងធ្វើបទអត្ថាធិប្បាយបំផ្លើសពីការពិត និងគ្មានមូលដ្ឋាន ដោយដាក់ចំណងជើងថា «លោក អ៊ាង សុផល្លែត រងការចោទប្រកាន់ថា ស៊ីដាច់លុយជាង ៨ម៉ឺនដុល្លារពីការទិញដី នៅខេត្តកំពត»។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា «ការផ្សាយបំផ្លើសក្នុងវីដេអូនេះ ត្រូវបានផលិតក្រោមកិច្ចសហការដោយចេតនាទុច្ចរិតគិតទុកជាមុន រវាងសារព័ត៌មានក្រៅច្បាប់ VOD Khmer និងទណ្ឌិត អ៉ឹង លីប៉េង ដើម្បីទំលាក់កំហុស ដោយអសុទ្ធចិត្ត ក្នុងគោលបំណងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់ឯកឧត្តម អ៊ាង សុផល្លែត និងធ្វើឱ្យសាធារណជនភាន់ច្រឡំ ព្រមទាំងជាអំពើនៃការញុះញង់ឱ្យមានសាធារណមតិអវិជ្ជមាន»។

តាមរយៈសេចក្ដីបំភ្លឺនេះ ក្រុមមេធាវីតំណាងលោកបណ្ឌិត អ៊ាង សុផល្លែត សូមបញ្ជាក់ជូនសាធារណជនជ្រាបថា ឈ្មោះ អ៉ឹង លីប៉េង មិនត្រឹមតមិនបានអនុវត្តការងារតាមការសន្យាលើការងារកម្រៃជើងសារ នៃការទិញលក់ដី កាលពីឆ្នាំ២០១៨នោះទេ ថែមទាំងត្រូវបានលោក អ៊ាង សុផល្លែត ប្រគល់ប្រាក់កម្រៃជើងសារមួយចំនួន ហើយបុគ្គលនេះបានព្រមព្រៀងទទួលយកដោយគ្មានការបង្ខិតបង្ខំ និងបានធ្វើលិខិតប្រគល់ទទួលប្រាក់ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ដើម្បីបញ្ជាក់ថា រឿងនេះបានចប់សព្វគ្រប់អស់ហើយ។

បន្ទាប់ពីទទួលប្រាក់រួចមក នៅខែវិច្ឆិកា ឆ្នាំ២០១៨ ឈ្មោះ អ៉ឹង លីប៉េង បែរជាប្រែក្រឡាស់ ដោយបង្កបញ្ហាពាក់ព័ន្ធនឹងប្រាក់កម្រៃជើងសារដដែលនេះជាថ្មី ព្រមទាំងគំរាមកំហែងទាមទារប្រាក់បន្ថែមទៀតពីលោក អ៊ាង សុផល្លែត តាមរយៈសារអេឡិចត្រូនិចជាបន្តបន្ទាប់ និងបានបរិហារចោទប្រកាន់ដោយមិនត្រឹមត្រូវគ្មានមូលដ្ឋានថែមទៀតផង។ លើសពីនេះ នៅអំឡុងខែសីហា ឆ្នាំ២០១៩ ឈ្មោះ អ៉ឹង លីប៉េង បានដាក់ពាក្យប្ដឹងលោក អ៊ាង សុផល្លែត ពីបទឆបោក រំលោភលើទំនុកចិត្ត និងរក្សាទុកទ្រព្យសម្បត្តិអ្នកដទៃដោយខុសច្បាប់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សកម្មភាពរបស់ទណ្ឌិត អ៉ឹង លីប៉េង និងបក្ខពួក ដែលសហការផ្សព្វផ្សាយព័ត៌មានមិនពិត តាមរយៈបណ្ដាញសង្គម និងសារព័ត៌មានក្រៅច្បាប់ ដើម្បីបង្កាច់បង្អួចកិត្តិយសលោក អ៊ាង សុផល្លែត មិនត្រឹមតែជាការវាយប្រហារ ជាលក្ខណៈបុគ្គលនោះទេ ជនទាំងនេះបានផ្សាភ្ជាប់មុខងារលោកជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមុខងារនានារបស់ក្រុមគ្រួសារ ដែលបង្ហាញពីចេតនាធ្វើឱ្យសាធារណជន មានការភាន់ច្រឡំ មានចរិកញុះញង់ឱ្យមានការរើស អើងបុគ្គល ក៏ដូចជារើសអើងអ្នករាជការសាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពរបស់ស្ថាប័នរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង