ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជារដ្ឋមន្ត្រីមួយរូបក្នុងរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលអនុវត្តតាមច្បាប់ទាំងក្នុងក្របខណ្ឌរដ្ឋដោយមិនលំអៀងនោះឡើយ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន គឺជារដ្ឋមន្ត្រីមួយរូប នៅក្នុងជួររាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងជាមន្ត្រីស្អាតស្អំមួយរូបគោរព ព្រមទាំងអនុវត្តទៅតាមច្បាប់ទាំងក្នុងក្របខណ្ឌរដ្ឋ និងឯកជន ដោយមិនលំអៀងនោះឡើយ។
តាមរយៈការសង្កេតពីសំណាក់អ្នកលេងបណ្តាញសង្គម ក៏ដូចជាប្រជាពលរដ្ឋ បានកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់លោកបណ្ឌិត អ៊ាង សុផល្លែត ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា នាដំណាក់កាលអាណត្តិមុនៗ លើការងារបម្រើប្រជាពលរដ្ឋ ដែលជាមន្ត្រីស្អាតស្អុំមួយរូប រហូតទទួលបានទំនុកចិត្តពីសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតាំងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន។
ប៉ុន្តែថ្មីៗនេះ មានបុគ្គលម្នាក់បានចោទប្រកាន់លោកថា ជាមន្ត្រីដែលយកសិទ្ធិអំណាចបំពានច្បាប់ ក្នុងចេតនាទម្លាក់កំហុស និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដែលធ្វើឱ្យសាធារណជនភាន់ច្រឡំ ព្រមទាំងជាអំពើនៃការញុះញង់ឱ្យមានសាធារណមតិអវិជ្ជមាន។
ចំពោះករណីនេះក្រុមមេធាវីបានការពារភាពស្អាតស្អុំរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត វិញស្របតាមច្បាប់រដ្ឋក្នុងការអនុវត្តសិទ្ធិស្របតាមផ្លូវច្បាប់ដើម្បីប្រឆាំងនឹងករណីគំរាមកំហែងបុគ្គលបំពានច្បាប់ ដោយតុលាការកំពូលបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ លើម្នាក់នេះ និងបង្គាប់ឱ្យសងសំណងជំងឺចិត្តដល់ឯកឧត្តមណ្ឌិត អ៊ាង សុផល្លែត ជាជនរងគ្រោះ និងជាដើមបណ្តឹងរដ្ឋប្បវេណី៕