ស្នងការរាជធានីភ្នំពេញ៖ ធ្វើមន្ត្រីមិនមែនមានតែទ្រឹស្ដីទេ ចាំបាច់ត្រូវមានចំណុចទាំង ៥នេះ ជានិច្ច
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា ធ្វើជាមន្ត្រីមិនមែនមានតែទ្រឹស្ដីទេ ប៉ុន្តែចាំបាច់ត្រូវតែមានចំណុចទាំង៥ ជាប់ក្នុងខ្លួនជានិច្ច ។
ចំណុចទាំង៥នោះរួមមាន៖ មានផែនការសកម្មភាព, ចាត់តាំងអនុវត្ត, មានការត្រួតពិនិត្យ, ប្រកបដោយឆន្ទៈ និង ភាពស្មោះត្រង់ជានិច្ច ។