**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អាជ្ញាធរជាតិអប្សរា និងស្ថាប័ន GIZ អាល្លឺម៉ង់ បើកវគ្គបណ្ដុះបណ្ដាលជំនាញអភិរក្ស ថ្មនិងអបអរសាទរខួប១៥ឆ្នាំនៃទំនាក់ទំនងរបស់ស្ថាប័នទាំងពីរនៅលើទឹកដីអង្គរ

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គការ GIZ នៃប្រទេសអាល្លឺម៉ង់ បើកវគ្គបណ្តុះបណ្តាលជំនាញព្យាបាលនិងអភិរក្សថ្មដល់សិក្ខាកាមខ្មែរចំនួន២០រូប នៅប្រាសាទបន្ទាយសំរ៉ែ អស់រយៈពេលពាក់កណ្តាលឆ្នាំមកហើយ បើគិតមកដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០២៣។

ការបើកវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងចង់ឱ្យយុវជនខ្មែរក្លាយជាអ្នកជំនាញជំនាន់ថ្មីនៅតាមការដ្ឋានជួសជុលប្រាសាទបុរាណនានានៅក្នុងរមណីយដ្ឋានអង្គរទៅថ្ងៃអនាគត។ ក្នុងឱកាសថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នេះដែរ ក៏ជាការរំលឹកខួបទី១៥ឆ្នាំ របស់អង្គការ GIZ អាល្លឺម៉ង់ ក្នុងកិច្ចសហការលើការងារអភិរក្សថ្មនិងបណ្ដុះបណ្ដាលធនធានមនុស្សខ្មែរលើជំនាញនេះដូចគ្នា។

លោក ឡុង ណារី ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាមានប្រសាសន៍ថា គម្រោងបង្រៀនអភិរក្សថ្មនៅក្នុងតំបន់អង្គរ មានរយៈពេល២ឆ្នាំកន្លះ មកដល់បច្ចុប្បន្ន បានពាក់កណ្តាលឆ្នាំហើយ។ ការបណ្ដុះបណ្ដាលជំនាញអភិរក្សថ្ម មាន១៣វគ្គ ដែលផ្តោតសំខាន់លើការងារជួសជុល ការស្វែងយល់ពីកំណរកំណើតថ្ម យល់ដឹងអំពីការខូចខាតរបស់ថ្មដោយសារកត្តាអ្វីខ្លះ? វិភាគទៅលើជំងឺរបស់ថ្ម និងសិក្សាអំពីវត្ថុធាតុ និងវិធីសាស្ត្រព្យាបាលជាដើម។

ចំណែកគ្រូបង្រៀនជនជាតិអាល្លឺម៉ង់កញ្ញា Helen Jacobsen ឱ្យដឹងថាក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ អង្គការGIZ បានបណ្ដុះបណ្ដាលយុវជនខ្មែរលើជំនាញព្យាបាលនិងអភិរក្សថ្ម បានប្រមាន៤០នាក់ហើយ។

កញ្ញា Helen សម្តែងការសប្បាយចិត្តដែលបានចូលរួមបណ្ដុះបណ្ដាលយុវជនខ្មែរឱ្យក្លាយជាអ្នកជំនាញសម្រាប់បន្តវេនក្នុងការអភិរក្សនិងថែរក្សាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ ហើយកញ្ញាសង្ឃឹមថា នៅពេល១០ឆ្នាំខាងមុខទៀត អាជ្ញាធរជាតិអប្សរានឹងមានអ្នកជំនាញផ្នែកព្យាបាលនិងអភិរក្សថ្ម កើនឡើងដែលនឹងធ្វើឱ្យការងារអភិរក្ស និងជួសជុលប្រាសាទបុរាណនានាដោយខ្មែរខ្លួនឯង ពុំចាំបាច់ពឹងផ្អែកលើអ្នកជំនាញបរទេសទៀតទេ៕

អត្ថបទដែលជាប់ទាក់ទង