ឯកឧត្ដម ស្វាយ សំអ៊ាង ផ្ញើសារជូនពរ និងអបអរសាទរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល បោះឆ្នោតជ្រើសតាំងជា សមាជិកអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានផ្ញើសារជូនពរ និងអបអរសាទរជូនចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ បោះឆ្នោតសម្រេចជ្រើសតាំងជា សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ។
យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកសូមជួយប្រោសព្រំ និងប្រសិទ្ធពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរជូន ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី បានជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។