**សម្ដេចធិបតី៖ នយោបាយឈ្នះឈ្នះ ផ្ដល់មូលដ្ឋានគ្រឹះសម្រាប់ការផ្សះផ្សាជាតិ និងស្ថិរភាពយូរអង្វែងរហូតមកទល់សព្វថ្ងៃ**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត ជាថ្នាក់ដឹកនាំគំរូក្នុងសង្គម ដែលស្រឡាញ់យុត្តិធម៌ សុចរិត ត្រឹមត្រូវ យុត្តិធម៌ មិនពុករលួយ

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងរយៈពេលជាង១០០ថ្ងៃកន្លងមក បានខិតខំប្រឹងប្រែងក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ បង្កើតគោលនយោបាយ ដាក់ចេញនូវគំនិតផ្តួចផ្តើមនានា ជាពិសេសយុទ្ធសាស្រ្តចាក្រាវិស័យបរិស្ថាន ដែលជាត្រីវិស័យក្នុងការដឹកនាំ នាវាបរិស្ថានឆ្ពោះទៅភាពស្អាត បៃតង និងចីរភាព និងនាំកម្ពុជាទៅជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត ជាថ្នាក់ដឹកនាំគំរូក្នុងសង្គម ដែលស្រឡាញ់យុត្តិធម៌ សុចរិត ត្រឹមត្រូវ យុត្តិធម៌ មិនពុករលួយ ហើយក៏មិនឃ្លាតច្បាប់ដែរ។ និយាយពីបុគ្គលិកលក្ខណៈ ក្នុងនោះការរឹតបណ្តឹងច្បាប់ លើការគ្រប់គ្រងធនធានធម្មជាតិ ឯកឧត្ដមបានដាក់ចេញវិធានការសំខាន់៤ចំណុច ដែលក្នុងនោះ មានការអនុវត្តច្បាប់១០០% ចំពោះបទល្មើសធនធានធម្មជាតិ ពង្រឹងកិច្ចសហការជាមួយអាជ្ញាធររាជធានីខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ បង្រាបបទល្មើសធនធានធម្មជាតិ សហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអ្គភាពប្រឆាំងអំពើពុករលួយ អនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ និង បង្កើនការដាំដុះព្រៃឈើឱ្យច្រើនជាងការលួយកាប់ខុសច្បាប់ និងជួយឱ្យសហគមន៍មានជីវភាពល្អប្រសើរតាមរយៈទេសចរណ៍ធម្មជាតិ និងការទទួលបានពីការលក់កាបូន។

យើងបានឃើញការងារសង្គមជាច្រើនផ្សេងទៀត ដែលឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានចូលរួម បម្រើប្រជាពលរដ្ឋនៅតាមមូលរដ្ឋាន ក្នុងនាមជាមន្រ្តីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមួយរូប ដែលស្មោះស្មគ្រគោរពច្បាប់ គោរពជាតិ សាសនា ព្រះមហាក្សត្រ។ ជាមួយគ្នានេះ គេស្គាល់ឯកឧត្ដមថា ជាអ្នជំនាញកសិកម្ម និងពូកែថ្នាំខ្មែរ នៅពេលឯកឧត្ដមបានផ្សាព្វផ្សាយលើទំព័រហ្វេសប៊ុក ដែលមានការគាំទ្រពីអ្នកតាមដាន់រាប់លាននាក់ នាពេលកន្លងមក។

អ្នកដែលញុះញង់ម្នាក់ជាទណ្ឌិត ម្នាក់ទៀតគឺជាអ្នកវិទ្យុនៅក្រៅច្បាប់នៅក្រៅប្រទេស។ សកម្មភាពរបស់ទណ្ឌិត អ៉ឹង លីប៉េង និងបក្ខពួក ដែលសហការផ្សព្វផ្សាយព័ត៌មានមិនពិត តាមរយៈបណ្តាញព័ត៌មានសង្គម VOD ដើម្បីបង្កាច់បង្អួចកិត្តិយសឯកឧត្ដម អ៊ាង សុផល្លែត មិនត្រឹមតែជាការវាយប្រហារ ជាលក្ខណៈបុគ្គលនោះទេ ជនទាំងនេះបានផ្សាភ្ជាប់មុខងារ ឯកឧត្ដមជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមុខងារនានារបស់ក្រុមគ្រួសារ ដែលបង្ហាញពីចេតនាធ្វើឱ្យសាធារណជន មានការភាន់ច្រឡំ មានចរិកញុះញង់ ខុសពីការពិត នាំឱ្យមានការរើស អើងបុគ្គល ក៏ដូចជារើសអើងអ្នករាជការសាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពរបស់ស្ថាប័ន រាជរដ្ឋាភិបាលស្របច្បាប់ ដែលបានបោះឆ្នោតគាំទ្រ និងបង្កើតដោយសំលេងច្រើនលើសលប់ នាពេលកន្លងមក៕

អត្ថបទដែលជាប់ទាក់ទង