**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**បើកការដ្ឋានសាងសង់អគារស្នាក់ការចំនួន២ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី**សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅក្រុងរុនតាឯកតេជោសែន**ក្រសួងសាធារណការ ប្រជុំបន្តពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចេញលិខិតបំភ្លឺ ចំពោះការចុះផ្សាយព័ត៌មានរបស់កាសែតកោះសន្តិភាព កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ គង់នៅវត្តធម្មជាតិរុនតាឯកតេជោសែន**ក្រសួងទេសចរណ៍ ប្រកាសលទ្ធផលនៃការចូលរួមកម្មវិធី«Fostering Tourism Growth and Cultural Exchange between China and Cambodia» នៅតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន**ក្រសួងធនធានទឹក បង្ហាញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៥ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ ឈប់ធ្វើការខ្ចីលុយពីជនជាតិឥណ្ឌា**បណ្ឌិត កែវ ពិសិដ្ឋ លើកទឹកចិត្តមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាន់ខ្ជាប់នូវវិន័យនិងសីលធម៌ខ្ពស់**សិក្ខាសាលាស្តីពី «ការអភិវឌ្ឍសមត្ថភាពអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ»**ជប៉ុន និងអាមេរិក ចោទក្រុមចោរព័ត៌មានវិទ្យារបស់កូរ៉េខាងជើង លួចលុយឌីជីថលគ្រីបតូជាង៣០០លានដុល្លារ**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី

អភិបាលរាជធានីភ្នំពេញ ស្នើមិត្តចិន ឱ្យជួយផ្សព្វផ្សាយព័ត៌មានល្អៗពីកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរចិន ឱ្យមកដើរលេងកម្សាន្តកាន់តែច្រើននៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្នើមិត្តចិន ឱ្យជួយផ្សព្វផ្សាយព័ត៌មានល្អៗពីកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរចិន ឱ្យមកដើរលេងកម្សាន្តកាន់តែច្រើននៅកម្ពុជា។

ឯកឧត្ដម ឃួង ស្រេង បានស្នើមិត្ដចិនបែបនេះ ក្នុងឱកាសដែលឯកឧត្ដមបានទទួលជួបពិភាក្សា ការងារជាមួយ លោក លូ យ៉ាន(Mr. Lu Yan) អនុប្រធានគណៈកម្មាធិការក្រុងប៉េកាំង និងសន្និសីទប្រឹក្សានយោបាយប្រជាមានិតចិន នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ទីក្រុងភ្នំពេញកាល ពីមុនជាទីក្រុងខ្មោច តែក្រោយការរំដោះប្រទេសជាតិដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យទីក្រុងមួយនេះមានការអភិវឌ្ឍរីកចម្រើន។

ឯកឧត្ដមអភិបាលរាជធានី បានបន្ដថា រដ្ឋបាលរាជធានីភ្នំពេញ បានគ្រប់គ្រងបានយ៉ាងល្អ ទាំងសន្តិសុខ ទាំង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ប៉ុន្តែទោះបីជាមានការរីកចម្រើនបែបនេះក្តី បញ្ហាប្រឈម ក៏នៅតែមានតម្រូវឱ្យអាជ្ញាធររាជធានីភ្នំពេញធ្វើការដោះស្រាយ ពិសេស លើការកក ស្ទះចរាចរណ៍ និងបញ្ហាសំរាមសំណល់រឹង ដោយសារតែរាជធានីភ្នំពេញពីមុន គឺសម្រាប់ ប្រជាពលរដ្ឋរស់នៅតែ ៣០ម៉ឺននាក់ តែមកដល់ពេលនេះដោយមានការរីកចម្រើនធ្វើឱ្យ រាជធានីភ្នំពេញ មានកំណើនប្រជាពលរដ្ឋរហូតដល់៣លាននាក់ចេញ ចូលរាជធានីភ្នំពេញ ក្នុងមួយថ្ងៃៗទៅហើយ។

ឯកឧត្ដម ឃួង ស្រេង បានបន្ដទៀតថា ទំនាក់ទំនង ប្រទេសចិន និងកម្ពុជា ជាទំនាក់ទំនង មិត្តភាពដែកថែប និងចុងក្រោយនេះ គឺជាមិត្តភាពត្បូងពេជ្រ។ ដោយហេតុនេះហើយ សូមមិត្ត ចិនជួយផ្សព្វផ្សាយព័ត៌មានល្អៗព័ត៌មានពិតពីកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរចិនឱ្យ មកដើរលេងកម្សាន្តនៅកម្ពុជាកាន់តែច្រើន។ តាមរយៈសម្ព័ន្ធមេត្រីភាពរវាងទីក្រុងប៉េកាំង និងរាជធានីភ្នំពេញ និងធ្វើឱ្យភ្ញៀវទេសចរ ចិនមានកំណើនថែមទៀត។ ប្រទេសកម្ពុជា និងប្រទេសចិន ពិសេស គឺទីក្រុងប៉េកាំង និង ទីក្រុងភ្នំពេញ និងចង់បង្កើតគណនេយ្យ media ផ្លូវការមួយ ដើម្បីផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរ ឱ្យ មានកំណើនកើនឡើង។

ឯកឧត្ដមបានបន្ថែមថា ភ្នំពេញមានមហាវិថីមួយឈ្មោះម៉ៅសេទុង ហើយស្ថានទូតចិន ក៏ទីតាំងនៅលើមហាវិថីម៉ៅសេទុងផងដែរ រដ្ឋបាលរាជធានីភ្នំពេញចង់ឱ្យទីក្រុងប៉េងកាំងរួម ចំណែក ក្នុងការកែលម្អសោភណភាពលើផ្លូវកំណាត់ផ្លូវម៉ៅសេទុងនេះ ឱ្យកាន់តែល្អប្រសើរ ឡើង។ សូមជួយផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរបានទៅសិក្សារៀនសូត្រ នៅទីក្រុង ប៉េកាំង ដោយទីក្រុងប៉េកាំងជាទីក្រុងមួយ មានការបណ្ដុះបណ្ដាលធនធាន មនុស្សបានល្អ។

លោក លូ យ៉ាន Mr. Lu Yan បានបញ្ជាក់ថា ទីក្រុងប៉េកាំង និងរាជធានីភ្នំពេញ មាន បញ្ហាប្រឈមដូចគ្នា ទៅលើការកកស្ទះចរាចរណ៍និងបញ្ហាសំរាម សំណល់រឹង។ រាជធានី ភ្នំពេញ និងទីក្រុងប៉េកាំងបានចងសម្ព័ន្ធមេត្រីភាពគ្នាប្រមាណ៥ឆ្នាំហើយ។ ការជួបពិភាក្សា ការងារសម្ដែងការគួសមនៅពេលនេះ គឺដើម្បីរួមចំណែកលើការពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងឱ្យកាន់តែល្អ និងយូរអង្វែងបន្ថែមទៀត។ រាជធានីភ្នំពេញ នៃប្រទេសកម្ពុជា និងទីក្រុងប៉េកាំង នៃប្រទេសចិន ជាទំនាក់ទំនងដែកថែម និងទំនាក់ទំនងត្បូងពេជ្រ សូមឱ្យចំណងមិត្តភាពកាន់តែរឹងមាំនិងកាន់តែជ្រៅជ្រះ។

លោក លូ យ៉ាន Mr. Lu Yan ក៏បានអញ្ជើញ ប្រតិភូរាជធានីភ្នំពេញ ទៅទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំងនៅពេលវេលាដ៏សមស្របណាមួយ ដើម្បីផ្លាស់ប្ដូរ បទពិសោធន៍ ទាំងកិច្ចការងារសន្តិសុខ ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម។ ការពង្រឹង ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍រវាងទីក្រុងប៉េកាំង និងរាជធានីភ្នំពេញ ជាទំនាក់ទំនងដែលមាននិន្នាការល្អនាប៉ុន្មានឆ្នាំកន្លងមកនេះ។ ពង្រឹងការផ្លាស់ប្ដូរ មនុស្សធម៌បន្តវេនទៅយុវជន ការផ្លាស់ប្ដូរវប្បធម៌ រវាងទីក្រុងប៉េកាំងនិងទីក្រុងភ្នំពេញ។ ចង់ បង្កើតនៅគណនេយ្យ media លើការផ្សព្វផ្សាយព័ត៌មាន ដើម្បីងាយស្រួលការផ្ដល់ ព័ត៌មានឱ្យគ្នាទៅវិញទៅមកកាន់តែល្អប្រសើរឡើង ៕

អត្ថបទដែលជាប់ទាក់ទង