**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អាជ្ញាធរមីន ទទួលពានរង្វាន់ភាពជាអ្នកដឹកនាំគំរូក្នុងវិស័យសកម្មភាពមីនពីអង្គការស្មារតីនៃអ្នកកីឡា (Spirit of Soccer_SOS)

ភ្នំពេញ៖ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន អង្គការស្មារតីនៃអ្នកកីឡា (Spirit of Soccer_SOS) តំណាងដោយ លោក Ben Brett បានប្រគល់ពានរង្វាន់ភាពជាអ្នកដឹកនាំគំរូក្នុងវិស័យសកម្មភាពមីន ជូនដល់ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ដែលពានរង្វាន់នេះ គឺជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក និងស្ថាប័នអាជ្ញាធរមីនទាំងមូល។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា ពានរង្វាន់ភាពជាអ្នកដឹកនាំគំរូនេះ មិនមែនសម្រាប់តែរូបខ្ញុំ និងស្ថាប័នអាជ្ញាធរមីនទេ វាគឺជាពានរង្វាន់ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញកាតព្វកិច្ច និងការទទួលបាននូវសមិទ្ធផលរួមគ្នារបស់រដ្ឋាភិបាល ម្ចាស់ជំនួយ ដៃគូរអភិវឌ្ឍន៍ ប្រតិបត្តិករ សប្បុរសជន គ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានផ្តល់ការគាំទ្រដោយគ្មានលក្ខខណ្ឌដល់សកម្មភាពមីននៅកម្ពុជា ក្នុងការជម្នះរាល់បញ្ហាប្រឈមនានាបង្កឡើងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងបន្តទៀតថា ពានរង្វាន់នេះ គឺជាពានរង្វាន់កើតចេញពីនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាព និងស្ថិរភាពជូនប្រទេសជាតិ សម្រាប់ធ្វើជាមូលដ្ឋានគ្រឹះនៃសកម្មភាពមីន និងការអភិវឌ្ឍ។ ជាងនេះទៅទៀត វាកើតចេញពីការតាំងចិត្តយ៉ាងមុះមុតរបស់ សម្តេចមហាបរវធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះចក្ខុវិស័យរបស់សម្តេចក្នុងការបន្តការពារសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិ និងដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីន។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា សមិទ្ធផលរយៈពេលជាង ៣០ឆ្នាំ នៃសកម្មភាពមីន គឹបានមកពីការរួមចំណែកគាំទ្រឥតឈប់ឈររបស់ដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ និងភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងនោះរួមទាំងអង្គការ SOS ដែលបានចូលរួមមកបំពេញការងារនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០៦ ក្នុងកម្មវិធីបាល់ទាត់ និងការអប់រំយល់ដឹងអំពីមីនដល់កុមារកម្ពុជា និងសហគមន៍រងផលប៉ះពាល់ ក្នុងការបង្ការទប់ស្កាត់ការរងរបួស ការស្លាប់ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននិងសហគមន៍ ដើម្បីបង្កើនសកម្មភាពសង្គម និងសេដ្ឋកិច្ច ឡើងវិញ។

ចាប់តាំងពីឆ្នាំ ១៩៩៦ អង្គការ SOS បាននិងកំពុងផ្តល់ការអប់រំអំពីហានិភ័យនៃកិច្ចសង្គ្រោះជីវិតដល់កុមារ និងសហគមន៍នៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម ឬក្រោយសង្រ្គាម នៅក្នុងប្រទេសជាង ១០ ជុំវិញពិភពលោក ដោយបានអប់រំដោយផ្ទាល់ដល់កុមារជាង ១ លាននាក់ និងបានបណ្តុះបណ្តាលវិជ្ជាជីវៈដល់គ្រូបង្វឹកបាល់ទាត់ជាង ២.០០០ នាក់។ អង្គការ SOS បានចាប់ផ្តើមបំពេញការងាររបស់ខ្លួននៅប្រទេសកម្ពុជា ក្នុងកម្មវិធីបាល់ទាត់ និងអប់រំការយល់ដឹងអំពីមីន ចាប់តាំងពីឆ្នាំ ២០០៦ ហើយបានបណ្តុះបណ្តាលគ្រូបង្វឹកបាល់ទាត់ចំនួន ១៦៧ នាក់ ក្នុងកម្រិតទទួលស្គាល់ជាអន្តរជាតិ និងបានជួយសង្រ្គោះជីវិតកុមារជាង ៥០០.០០០ នាក់ រួមទាំងសហគមន៍រងផលប៉ះពាល់ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង