**រដ្ឋបាលលោក បៃដិន ពន្យារពេលនិរទេសជនចំណាកស្រុក ៩០ម៉ឺននាក់មកពីអ៊ុយក្រែន វ៉េណេស៊ុយអេឡា អែលសាល់វ៉ាឌ័រ និងស៊ូដង់**ឥណ្ឌូណេស៊ី បង្កើនអាយុចូលនិវត្តន៍សម្រាប់កម្មករដល់ ៥៩ឆ្នាំ**ក្រុមហ៊ុនផលិតរថយន្តអគ្គសិនី BYD របស់ចិន នឹងដាក់លក់រថយន្តប្រភេទ SUV ខ្នាតតូចម៉ូដែល Atto 2 ថ្មីនៅអឺរ៉ុប នាខែកុម្ភៈខាងមុខនេះ**គ្រួសារអ្នកជំនួញថៃ ទាមទារសំណងប្រមាណ ២.៦៥ពាន់លានដុល្លារ ពីក្រុមហ៊ុន Leonardo S.p.A. បន្ទាប់ពីការធ្លាក់ឧទ្ធម្ភាគចក្របណ្តាលឱ្យអតីតម្ចាស់ក្លិប Leicester City ស្លាប់កាលឆ្នាំ២០១៨**លោក ហ្សេលេនស្គី ជួបលោក​ ចូ​ បៃដិន​ ពិភាក្សាពីការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោនចំពោះទីក្រុងកៀវ​**កាណាដា កំពុងរៀបចំផែនការដកហូតពន្ធគយ ប្រឆាំងនឹងផលិតផលអាមេរិក ប្រសិនបើលោក ត្រាំ ដកពន្ធគយ ២៥% លើទំនិញកាណាដា**កំណើនសេដ្ឋកិច្ចសកល ត្រូវបានព្យាករណ៍ថា នឹងនៅតែមានកម្រិត ២,៨% ក្នុងឆ្នាំ២០២៥**ស្វែងយល់ពីសាលាជាតិរដ្ឋបាលមូលដ្ឋានដែលមន្រ្តីមហាផ្ទៃថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធមិនគួរមើលរំលង!**ឯកឧត្ដម ហួត ហាក់ ទទួលស្វាគមន៍គណៈប្រតិភូ និងក្រុមការងារផលិតកម្ម Daubai Production មកថតភាពយន្តផ្សព្វផ្សាយទេសចរណ៍ពីកម្ពុជា**ក្រសួងការពារជាតិ ដាក់សំណើទៅសម្ដេចធិបតី សុំអនុញ្ញាតជ្រើសរើសពលទាហានថ្មី ២០០២នាក់ លើគម្រោងសេចក្ដីត្រូវការចាំបាច់ ៧.៨៧០នាក់ ដើម្បីបំពេញក្របខ័ណ្ឌកងឯកភាពចំណុះអគ្គបញ្ជាការ និងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ**ឃុំចំនួន២ ដែលជាឃុំចុងក្រោយ ក្នុងស្រុកអូរជ្រៅ ត្រូវបានប្រកាសតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ**ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ នាំយកបច្ច័យ នឹងទេយ្យទាន ទៅប្រគេនព្រះសង្ឃជាសមណសិស្សចំនួនជាង៥០០អង្គ/នាក់ នៅវត្តកំពង់ធំ**ប្រធានរដ្ឋសភាកម្ពុជា ផ្ញើលិខិតជូនប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ចូលរួមរំលែកទុក្ខចំពោះសោកនាដកម្ម ដោយគ្រោះធម្មជាតិរញ្ជួយដីនៅតំបន់ស្វយ័តស៊ីហ្សាង**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១១ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា**វិវាទពាក់ព័ន្ធនិងកិច្ចសន្យាជួលដី និងផ្ទះមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ២៨ឆ្នាំ**ភ្លើងឆេះព្រៃក្នុងទីក្រុង Los Angeles នៅតែបន្តរាលដាល បើទោះបីជាមានការខិតខំប្រឹងប្រែងសស្រាក់សស្រាំ ពីសំណាក់អ្នកពន្លត់អគ្គីភ័យក៏ដោយ

ជប៉ុនផ្តល់ថវិកា ៣០ម៉ឺនដុល្លារ សម្រាប់ជួយអភិរក្ស តំបន់រមណីយដ្ឋានសំបូរព្រៃគុក

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់គម្រោងជំនួយថ្មី ដែលមានចំនួនទឹកប្រាក់ស្មើនឹង ៣សែនដុល្លារអាមេរិក សម្រាប់ការងារជួសជុលឡើងវិញ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស លើតំបន់រមណីយដ្ឋានសំបូរព្រៃគុក ដែល មានឈ្មោះថា «គម្រោងអភិវឌ្ឍន៍ធនធានមនុស្សក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក»។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា គម្រោងជំនួយថ្មីនេះ នឹងរួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងរលូន ក្នុងការងារថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក។

គួរបញ្ចាក់ថា រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយលើសកម្មភាពនានាក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក ក្នុងរូបភាពចម្បង តាមរយៈគម្រោងមូលនិធិដៃគូ ដោយមានទឹកប្រាក់សរុបចំនួន៦៣៨.៩៦៧ដុល្លារសហរដ្ឋអាមេរិក។ បើនិយាយឱ្យលម្អិត រដ្ឋាភិបាលជប៉ុន បានជួយលើសម្ភារៈ និងឧបករណ៍ ដេញថ្លៃនានា សម្រាប់ប្រើប្រាស់លើការងារជួសជុលឡើងវិញដែលមានរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២។

សេចក្តីប្រកាសព័ត៌មាន បន្តថា ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ រដ្ឋាភិបាលជប៉ុន បាននិងកំពុងសាងសង់អគារបណ្តុះបណ្តាល និងផ្តល់សម្ភារៈនិងឧបករណ៍មួយចំនួន សម្រាប់ការងារជួសជុលអភិរក្សនៅរមណីយដ្ឋានសំបូរព្រៃគុក។

រដ្ឋាភិបាលជប៉ុន ជឿជាក់ថា តាមរយៈគម្រោងដែលបានរៀបរាប់ទាំងនេះ ព្រមទាំងគម្រោងជំនួយថ្មី នឹងជួយផ្ដល់សមត្ថភាពដល់សិស្ស និងអ្នកជំនាញវ័យក្មេងកម្ពុជា បានរៀនជំនាញវិជ្ជាជីវៈកម្រិតខ្ពស់ ព្រមទាំងទទួលបានចំណេះដឹង តាមរយៈកម្មវិធីកសាងសមត្ថភាព និងការបណ្តុះបណ្តាលការងារដោយការអនុវត្តជាក់ស្ដែង៕

អត្ថបទដែលជាប់ទាក់ទង