**អាជ្ញាធររាជធានីភ្នំពេញ៖ ស្ពានអាកាស «មរតកតេជោ» គ្រោងនឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ មេសា**លោកស្រី Peng Liyuan ថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងសន្និសីទតាមប្រព័ន្ធវីដេអូនៃទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំ២០២៥របស់អង្គការសុខភាពពិភពលោក**លោក Han Jong-hee ដែលជា co-CEO របស់ Samsung បានទទួលមរណភាពហើយ ដោយសារគាំងបេះដូង**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីបើកវេទិកាផ្សព្វផ្សាយស្ដីពី “វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍ “**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥**គយ ជូនដំណឹងស្តីពីការដាក់អនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ**អឺរ៉ុប​បារម្ភ​ពី​ភាព​រញ៉េរញ៉ៃ​ក្នុង​ដំណើរ​ការ​សន្តិភាព​អ៊ុយក្រែន​ចំពេល​មាន​កិច្ច​ចរចា​រវាង​អាមេរិក-រុស្ស៊ី និង​អាមេរិក-អ៊ុយក្រែន**សេតវិមាន៖ មន្ត្រីរដ្ឋបាលកំពូលរបស់លោក ដូណាល់ ត្រាំ បានច្រឡំចែករំលែកផែនការសង្គ្រាមនៅក្នុងក្រុមផ្ញើសារ មុនពេលសហរដ្ឋអាម៉េរិកវាយប្រហារទៅលើក្រុមហ៊ូធីនៅយេម៉ែន**កិច្ចពិភាក្សា​រវាង​អាមេរិក ​និង​រុស្ស៊ី​ នៅ​ទីក្រុង​រីយ៉ាដ ​បាន​បញ្ចប់​ក្រោយ​រយៈពេល ១២ម៉ោង**ចិន​ស្វាគមន៍​សមាជិក​សភា​អាមេរិក​បន្ថែម​ទៀត​ដែល​មក​បំពេញ​ទស្សនកិច្ច**មន្ត្រីអាមេរិក និងរុស្ស៊ី បន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអូឌីត**កម្ពុជា-ចិន ពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដើម្បីទាក់ទាញទេសចរចិនឱ្យមានកំណើនជាលំដាប់នៅកម្ពុជា**កងទ័ពហ្វីលីពីន និងកងទ័ពអាមេរិក បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នា រយៈពេល៣សប្ដាហ៍**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជនពលី នៅវិមានរម្លឹកគុណវីរជនពលី ប្រទេសឡាវ**បេីករថយន្តដូចហោះ ខណៈប្រជាលរដ្ឋកំពុងដេីរ ហាត់ប្រាណនៅព្រលានយន្តហោះវាលបែកចាន ត្រូវសមត្ថកិច្ចនាំមកកាន់ស្នងការ**សម្ដេចតេជោ បញ្ចេញសារដ៏ឈឺចាប់ក្នុងពេលតែមួយ ដែលសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាភរិយាកំពុងសម្រាកព្យាបាលជំងឺ ស្របពេលជាមួយបងប្រុស គឺឯកឧត្តម ហ៊ុន សាន ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិត**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំគន្លងអប់រំនៅកម្ពុជា**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមីនា ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៥ ខែមីនា គឺ “ល្អ”**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥**មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចុះធ្វើការដោះស្រាយបញ្ចប់ដោយជោគជ័យលើករណីវិវាទពាក់ព័ន្ធនឹងមរតក ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន

៤៥ ឆ្នាំនៃវឌ្ឍនភាពរបស់ប្រទេសចិនបន្តជាកាលានុវត្តភាពរបស់ពិភពលោក

យើងរំលឹកឡើងវិញពីរយៈពេល៤៥ឆ្នាំនៃកំណែទម្រង់ បើកចំហសេដ្ឋកិច្ចរបស់ប្រទេសចិន ដើម្បីលាតត្រដាតឱ្យឃើញនូវចក្ខុវិស័យទូលំទូលាយតាមរយៈគំនិតជាយុទ្ធសាស្ត្រប្រកបដោយត្រីវិស័យស្របតាមនិយាមគរុសភា។ ច្បាស់ណាស់ដែលថា រយៈពេល៤៥ឆ្នាំនេះ ប្រទេសចិនត្រូវបានពិភពលោកយល់យ៉ាងច្បាស់ពីទស្សនវិស័យទូលំទូលាយ ធនធានដ៏សំបូរបែប ស្មារតីនិងគតិបណ្ឌិតរបស់ប្រទេសចិន ពីព្រោះតាមរយៈកំណែទម្រង់ បើកចំហសេដ្ឋកិច្ច បាននាំការអភិវឌ្ឍក្នុងប្រទេសនិងអន្តរជាតិដោយមានការផ្សារភ្ជាប់គ្នារវាងចិននិងពិភពលោក និងបានឈានចូលដំណាក់កាលថ្មីរបស់ប្រទេសចិនក្នុងការបោះជំហានយ៉ាងស្វាហាប់នៅលើវិថីនៃការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន។ ជាក់ស្តែង កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៤ តាមប្រព័ន្ធវីដេអូ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះគូសបញ្ជាក់ថា «ទ្វាររបស់ប្រទេសចិនគឺបើកចំហនិងមិនបិទជារៀងរហូត ហើយបើកឱ្យកាន់តែទូលំទូលាយថែមទៀតផង។ ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយប្រទេសទាំងអស់ ដើម្បីកសាងសេដ្ឋកិច្ចពិភពលោកដោយរូបភាពបើកចំហ ដើម្បីឱ្យខ្យល់និទាឃរដូវនៃការបើកចំហនឹងនាំមកនូវភាពកក់ក្តៅដល់គ្រប់ផ្នែកនៃពិភពលោក»។ រយៈពេល៤៥ឆ្នាំនេះ ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ដែលមិនត្រឹមតែជាតួអង្គនៅក្នុងសង្វាក់ផលិតកម្មសកល អភិបាលកិច្ចសកល សន្តិសុខសកល អរិយធម៌សកល និងអភិវឌ្ឍសកលប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករដ៏សំខាន់នៅក្នុងកិច្ចកសាងសហគមន៍រួមជីវិតសុខដុមនីយកម្មរវាងមនុស្សនិងធម្មជាតិតាមរយៈទស្សនៈអរិយធម៌អេកូឡូស៊ីប្រកបដោយទំនួលខុសត្រូវខ្ពស់ចំពោះសុខុមាលភាពរបស់ផែនដី។

យើងរំលឹកឡើងវិញពីរយៈពេល៤៥ឆ្នាំនៃកំណែទម្រង់ បើកចំហសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយសិក្សាពីគំនិតទូលំទូលាយរបស់ប្រទេសចិន និងការលះបង់សម្រាប់មនុស្សជាតិ។ ភាពរីកចម្រើនរបស់ប្រទេសចិនចាប់តាំងពីផែនការ៥ឆ្នាំលើកទី៦រៀងមកបានក្លាយជាផែនការមេសម្រាប់ពូនផ្តុំការអភិវឌ្ឍសកលដែលមនុស្សជាតិគួរតែសាបព្រោះនិងឈ្វេងយល់បន្ថែម។ នៅក្នុងការវិភាគប្រកបដោយប្រាជ្ញាចិនអំពីលក្ខណៈពិសេសនិងការអភិវឌ្ឍនៃនិន្នាការពិភពលោកសព្វថ្ងៃនេះ ប្រទេសចិនតែងបានប្រើប្រាស់ពាក្យដ៏សាមញ្ញនោះគឺ ពិភពលោកបច្ចុប្បន្នជាពិភពលោកដែលបើកចំហ ហើយប្រទេសចិនមិនអាចអភិវឌ្ឍនៅពីក្រោយការបិទទ្វារ និងរឹងរឹតតែមិនអាចអភិវឌ្ឍនៅដាច់ដោយឡែកពីពិភពលោកទាំងមូលបានឡើយ។ ដូចដែលជនជាតិចិនធ្លាប់បាននិយាយថា «មហាសមុទ្រធំល្វឹងល្វើយ ពីព្រោះវាទទួលទឹកមកពីគ្រប់ទន្លេទាំងអស់»។ ការបើកចំហ និងការរួមបញ្ចូលគ្នា បានធ្វើឲ្យប្រទេសចិនក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគពហុភាគីនិយម។ ក្នុងន័យនេះ ទើបកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ថ្លែងនៅក្នុងពិធីអបអរសាទរខួប១០០ឆ្នាំនៃថ្ងៃកំណើតបក្សកុម្មុយនិស្តចិន លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា «តាមរយៈការខិតខំប្រឹងប្រែងជាប់ជាប្រចាំរបស់បក្សទាំងមូលនិងប្រជាជាតិទាំងមូល ប្រទេសចិនបានសម្រេចបានគោលដៅប្រចាំសតវត្សរ៍ដំណាក់កាលទីមួយ ចិនបានកសាងសង្គមមួយដែលប្រជាជនមានជីវភាពធូរធារកម្រិតមធ្យមលើគ្រប់វិស័យ បានដោះស្រាយបញ្ហានភាពក្រីក្រជាប្រវត្តិសាស្រ្តនៅក្នុងប្រទេសចិន»។ បន្ថែមពីលើនេះ ក្រៅពីជួយដោះស្រាយវិបត្តិភាពក្រីក្រដល់ប្រជាជនរបស់ខ្លួន ប្រទេសចិនតាមរយៈគំនិតផ្តួចផ្តើមផ្លូវ «ខ្សែក្រវ៉ាត់និងផ្លូវ» បានជួយមនុស្សជាតិចំនួន៧.៦លាននាក់ចេញពីភាពក្រីក្រខ្លាំង និង៣២លាននាក់ចេញពីភាពក្រីក្រកម្រិតមធ្យមនៅទូទាំងពិភពលោក។

យើងរំលឹកឡើងវិញពីរយៈពេល៤៥ឆ្នាំនៃកំណែទម្រង់ បើកចំហសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយសិក្សាពីភាពក្លាហានផ្នែកនយោបាយរបស់ប្រទេសចិនក្នុងការងារត្រួសត្រាយនិងការងារច្នៃប្រឌិត។ តួនាទីអភិបាលកិច្ចសកលរបស់ប្រទេសចិនត្រូវបានគេកត់សម្គាល់ថាជាស្មារតីត្រួសត្រាយ និងច្នៃប្រឌិតដែលមនុស្សជាតិគួរតែត្រូវបានបន្តទៅមុខដោយរួមកម្លាំងសាមគ្គីប្រកៀកស្មារជាមួយប្រទេសចិនក្នុងស្មារតីប្រកបដោយភាពទទួលខុសត្រូវក្នុងប្រវត្ដិសាស្ដ្រ។ ដោយយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ សន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក ប្រទេសចិនតែងបានសង្កត់ធ្ងន់លើតម្រូវការក្នុងការចាត់ទុកបញ្ហានៃការអភិវឌ្ឍសកលជាបញ្ហាមួយដែលពាក់ព័ន្ធនឹងមនុស្សជាតិទាំងអស់ ហើយតែងកៀរគរពិភពលោកឱ្យសិក្សានិងដោះស្រាយបញ្ហាសកលតាមស្ថានភាពជាក់ស្តែង។ បទពិសោធន៍ពោរពេញដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពក្នុងរយៈពេល៤៥ឆ្នាំនេះ ប្រទេសចិនបានរួមចំណែកកសាងពិភពលោកមួយដែលមានលក្ខណៈបើកចំហ និងប្រកបដោយបរិយាប័ន្ន តាមរយៈការផ្លាស់ប្តូរ និងការសិក្សាពីគ្នាទៅវិញទៅមក ដោយហេតុថាពិពិធកម្មនៃអរិយធម៌របស់មនុស្សជាតិមិនត្រឹមតែកំណត់លក្ខណៈឲ្យពិភពលោករបស់យើងប៉ុណ្ណោះទេ ថែមទាំងបានជំរុញឲ្យមាននូវវឌ្ឍនភាពរបស់មនុស្សជាតិផងដែរប្រៀបដូចជា«ស៊ុបឆ្នាំងភ្លើងឆុងឈីងដែលល្បីឆ្ងាញ់ពិសារត្រូវបានចម្អិនដោយមានគ្រឿងផ្សំជាច្រើនផ្សេងគ្នា»។

យើងរំលឹកឡើងវិញពីរយៈពេល៤៥ឆ្នាំនៃកំណែទម្រង់ បើកចំហសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយសិក្សាពីសេចក្តីស្រឡាញ់ដ៏មហិមារបស់ប្រទេសចិនចំពោះប្រជាជនចិននិងមនុស្សជាតិ។ កំណែទម្រង់របស់ប្រទេសចិន គឺជាការបង្ហាញពីសេចក្ដីស្រឡាញ់ចំពោះមនុស្សជាតិដែលជាប្រភពនៃកម្លាំងដែលមិនចេះរីងស្ងួតសម្រាប់ពិភពលោក។ ជ្រុងមួយក្នុងចំណោមការអភិវឌ្ឍជាច្រើនរបស់ប្រទេសចិន ដោយចាប់ផ្តើមពីឆ្នាំ១៩៨៨ គឺជារបត់ថ្មីមួយនៅក្នុងការអភិវឌ្ឍផ្លូវល្បឿនលឿនទី១របស់ប្រទេសចិន ហើយឆ្លងកាត់រយៈពេលបីទសវត្សរ៍មក ប្រទេសចិនមានផ្លូវល្បឿនលឿនប្រវែង១៦០,០០០គីឡូម៉ែត្រ ដែលជាប្រវែងច្រើនជាងប្រទេសផ្សេងទៀតនៅក្នុងពិភពលោក។ នេះជាការបញ្ជាក់ថា សកលភាវូបនីយកម្មសេដ្ឋកិច្ចដែលជានិន្នាការប្រវត្តិសាស្ត្រដែលកំពុងលូតលាស់យ៉ាងឆាប់រហ័ស បានធ្វើការសម្របសម្រួលដល់ការធ្វើពាណិជ្ជកម្ម ការវិនិយោគ លំហូររបស់ប្រជាជន និងការរីកចម្រើននៃបច្ចេកវិទ្យាយ៉ាងអស្ចារ្យ។ រយៈពេល៤៥ឆ្នាំមកនេះ បទពិសោធន៍របស់ប្រទេសចិនដែលបានប្រែក្លាយខ្លួនពីប្រទេសក្រីក្រនិងទន់ខ្សោយ ទៅជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី២តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជនចិន បានក្លាយជាបទពិសោធន៍ ជាមគ្គុទេសក៍និងបង្កើនល្បឿនដល់បណ្តាប្រទេសនានារួមកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។

ជារួម រយៈពេល៤៥ឆ្នាំដោយគិតចាប់ពីឆ្នាំ១៩៧៨មក ប្រទេសចិនបន្តធ្វើការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងនានាដើម្បីបង្កើតនូវក្របខណ្ឌនៃទំនាក់ទំនងជាមួយបណ្តាប្រទេសសំខាន់ៗ ដែលមានផ្តោតលើស្ថិរភាព និងតុល្យភាពនៃកំណើនសេដ្ឋកិច្ចជាទូទៅ។ ប្រទេសចិនតែងបន្តប្រកាន់ខ្ជាប់នូវទស្សនៈគុណធម៌ទទួលផលប្រយោជន៍ត្រឹមត្រូវ និងជំរុញកិច្ចសហប្រតិបត្តិការដើម្បីលទ្ធផលជាក់ស្តែងជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ដើម្បីសម្រេចបាននូវការអភិវឌ្ឍរួម ដោយផ្អែកលើមូលដ្ឋាននៃមិត្តភាពភាព ស្មោះត្រង់ ផលប្រយោជន៍រួម និងបរិយាប័ន្នប្រកបដោយជំនឿទុកចិត្តនិងលទ្ធផលជាក់ស្តែង តាមរយៈការលើកកម្ពស់ភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយបណ្តាប្រទេសនានាឲ្យដល់កម្រិតមួយកាន់តែល្អប្រសើរ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិសមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង