សម្តេចតេជោ ហ៊ុន សែន សម្រេចចាត់តាំង ឯកឧត្តម ជា វ៉ាន់ដេត ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ជំនួសឯកឧត្តម ប៊ិន ឈិន
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីសម្រេចចាត់តាំង ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ជំនួសឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស។
ក្នុងសេចក្ដីសម្រេចចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចចាត់តាំង ឯកឧត្តម គី តិច ជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវផងដែរ ៕