ក្រសួងធនធានទឹក៖ ការព្យាករកម្ពស់ទឹកសម្រាប់រដូវវស្សាឆ្នាំ២០២៣នេះ នឹងផ្អាកចាប់ពីថ្ងៃទី១៣ ខែធ្នូ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ការព្យាករកម្ពស់ទឹកសម្រាប់រដូវវស្សាឆ្នាំ២០២៣នេះ នឹងផ្អាកចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះតទៅ ដោយស្ថានភាពទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប បានបន្តស្រកជាបណ្តើរៗ ពុំមានឡើងទៀតទេ។
ជាមួយគ្នានោះក្រសួងនៅតែបន្តតាមដានស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ជាប្រចាំ ក្នុងករណីមានហេតុការណ៍អ្វីមួយកើតឡើងខុសប្រក្រតី ក្រសួងនឹងជូនដំណឹងដើម្បីជូនជ្រាបបន្ថែមទៀត៕