នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យលោកជំទាវ ង្វៀន ធី ថាញ់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យលោកជំទាវ ង្វៀន ធី ថាញ់ (Nguyen Thi Thanh) សមាជិកគណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនីស្តវៀតណាម សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាប្រធានគណៈកម្មការទទួលបន្ទុកការងារសមាជិករដ្ឋសភា អនុប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការមជ្ឈិមបក្ស និងជា ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា (VCFA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ។