**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំជោគជ័យថ្មីបន្ថែមទៀតរបស់កម្ពុជា លើឆាកអន្តរជាតិ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រយៈពេលជាង៣ខែមកនេះ បានពង្រឹងនិងពង្រីកចំណងទំនាក់ទំនងល្អ ជាមួយដៃគូចាស់ និងថ្មី ខាងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលមិនត្រឹមតែរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងផ្នែកនយោបាយផងដែរ។

ជាក់ស្តែង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ត្រូវបានចាត់តាំងជាតំណាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានដឹកនាំប្រតិភូកម្ពុជាទៅចូលរួម និងថ្លែងសន្ទរកថាគន្លឹះ នៅសន្និសីទកំពូលបណ្តាភាគី នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដោយទទួលបានជោគជ័យថ្មីបន្ថែមទៀត នៅក្នុងគោលនយោបាយរបស់កម្ពុជា លើឆាកអន្តរជាតិ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នៅក្នុងដំណើរទៅចូលរួមសន្និសីទកំពូលលើកទី២៨នេះ មានប្រសាសន៍ថា «កម្ពុជាបានធ្វើការប្តេជ្ញាចិត្តខ្ពស់ ដើម្បីធ្វើការចូលរួមចំណែក ក្នុងការទប់ស្កាត់និងកាត់ បន្ថយការប្រែប្រួលអាកាសធាតុ ដោយបាននាំនូវកាដូ ដែលជាយន្តការ និងយុទ្ធសាស្រ្តសំខាន់ចំនួន៧ ដាក់ជូន និងពិភាក្សាក្នុងសន្និសីទពិភពលោកនេះ រួមមាន៖

ទី១៖កម្ពុជាបានធ្វើការប្តេជ្ញាចិត្ត លុបចោលគម្រោងរោងចក្រអគ្គិសនី ដើរដោយធ្យូងថ្ម៧០០MW ជំនួសមកវិញដោយ រោងចក្រអគ្គិសនី ដើរដោយឧស្ម័ន LPG វិញ។

ទី២៖ ប្រទេសកម្ពុជាអភិវឌ្ឍថ្មីនៃទំនប់ស្តុកទឹក ដើម្បីផលិតថាមពលអគ្គិសនីស្អាត ១០០០មេហ្គាវ៉ាត់ ឱ្យបានមុនឆ្នាំ២០២៨។

ទី៣៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយក្រសួងបរិស្ថាន បង្កើនថាមពលកកើតឡើងវិញ ដែលភាគច្រើនជាថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងថាមពលខ្យល់ ឲ្យបានដល់កម្រិត ៧០%។

ទី៤៖ យុទ្ធសាស្ត្រកម្ពុជាស្អាត តាមរយៈការកាត់បន្ថយ ការបំពុលបរិស្ថានដោយថង់ប្លាស្ទិក និងសំណល់រឹងនិងរាវ ដែលមានការចូលរួមពីប្រជាពលរដ្ឋកម្ពុជាជាង៣លាននាក់ និងកំពុងកើនឡើងបន្តបន្ទាប់។

ទី៥៖ យុទ្ធសាស្ត្រកម្ពុជាបៃតង តាមរយៈការដាំដើមឈើទាំងតាមទីវាល និងតំបន់ការពារយ៉ាងតិច ចំនួន១លានដើម ក្នុងមួយឆ្នាំពង្រីកគម្របព្រៃឈើ បាន៦០%នៅឆ្នាំ២០៥០។
ទី៦៖ កម្ពុជាបន្តមិនអនុញ្ញាតឱ្យបង្កើតរោងចក្រផលិតអគិ្គសនី ដោយប្រើធ្យូងថ្មនៅកម្ពុជា។
និងទី៧៖បន្តមិនអនុញ្ញាតឲ្យសង់វារីអគ្គិសនីកាត់ទន្លេមេគង្គឡើយ។»

សន្និសីទកំពូលបណ្តាភាគី នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) ចាប់ផ្តើមបើកជាផ្លូវកា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានមេដឹកនាំរដ្ឋភាគីចំនួន១៩៦ប្រទេស បុគ្គលល្បីៗ អ្នកវិទ្យាសាស្រ្ត តំណាងអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ប្រទេសអ្នកសង្កេតការណ៍ អ្នកសារព័ត៌មានចូលរួម សរុបចំនួនជិត៧០០០០ ម៉ឺននាក់។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ត្រូវបានទទួលស្វាគមន៍ ដោយមេដឹកនាំពិភពលោក នៅលើឆាកសន្និសីទ។

បន្ទាប់មក សេចក្តីប្រកាសរួមស្តីពីប្រព័ន្ធស្បៀងដែលមានភាពធន់ និរន្តរភាពកសិកម្ម និងសកម្មភាពអាកាសធាតុ ត្រូវបានប្រកាសជាផ្លូវនៅCOP28 នាទីក្រុងឌុយបៃ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងពីការចូលរួមនិងគាំទ្រយ៉ាងពេញទំហឹង ជាមួយការប្ដេជ្ញាចិត្តរបស់កម្ពុជា លើសេចក្ដីប្រកាសជាសកល ស្ដីពីនិរន្តភាពប្រព័ន្ធស្បៀង វិស័យកសិកម្ម និងសកម្មភាពឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុ ដែលបានផ្ដោតលើអាទិភាព ចំនួន៣រួមមាន៖
ទី១៖ ការលើកកម្ពស់ជីវភាពរស់នៅ របស់សហគមន៍មូលដ្ឋាន ដែលងាយរងគ្រោះដោយសារ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
ទី២៖ ការតស៊ូមតិសម្រាប់សន្តិសុខស្បៀង និងសុខុមាលភាពអាហារូបត្ថម្ភ សម្រាប់អ្នកដែលត្រូវការជំនួយជាពិសេស អ្នកដែលជួបប្រទះការខាតបង់ និងការខូចខាតពីគ្រោះមហន្តរាយធម្មជាតិ ដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។
និងទី៣៖ ពង្រីកការអនុវត្តកសិកម្មឆ្លាតវៃ និងយុទ្ធសាស្ត្របញ្ចេញកាបូនទាប ជាធាតុផ្សំសំខាន់នៃការសម្របខ្លួន និងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយអាកាសធាតុ។»

បណ្តាប្រមុខដឹកនាំប្រទេសជាង១២០ ក្នុងនោះកម្ពុជា ដែលតំណាងដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអនុម័តសេចក្តីប្រកាសរួមជាផ្លូវការ ស្តីពីប្រព័ន្ធស្បៀង ដែលមានភាពធន់និរន្តរភាពកសិកម្ម និងសកម្មភាពអាកាសធាតុ នៅក្នុងក្របខ័ណ្ឌនៃសន្និសីទ COP28។ សារៈសំខាន់នៃប្រកាសរួមនេះ មានខ្លឹមសារស្របទៅនឹងការតាំងចិត្ត របស់រាជរដ្ឋាភិបាល ស្តីពីកសិកម្មវៃឆ្លាត ការកាត់បន្ថយការបញ្ចេញកាបូន និងការអភិវឌ្ឍដោយចីរភាព។

នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូល G77 + China ក្នុងក្របខណ្ឌនៃ COP28 នៅក្នុងទីក្រុងឌូបៃ ដោយបានពិភាក្សានិងបង្ហាញជំហររួមមួយក្នុងការឆ្លើយតប ទៅនឹងវិបត្តិនៃការប្រែប្រួលអាកាសធាតុ លើពិភពលោក ដែលជាការតាំងចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងសន្ទរកថាគន្លឹះ ផ្តោតសំខាន់លើការអនុវត្តកម្មវិធី គោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកម្ពុជា ដែលចូលរួមចំណែកយ៉ាងសកម្មបន្ថែមទៀត ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សានិងពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់និងសកលលោក ជាពិសេសក្នុងការទប់ស្កាត់ និងដោះស្រាយបញ្ហា ការប្រែប្រួលអាកាសធាតុផង និងបង្ហាញពិភពលោកផងដែរ អំពីសុខសន្តិភាព និងស្ថេរភាពកម្ពុជា បន្ថែមទៅដោយភាពស្អាត ភាពបៃតង ដែលកម្ពុជាកំពុងមាន ដែលជាគោលដៅ សម្រាប់ទេសចរណ៍ វិនិយោគ និងអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន ឈានឆ្ពោះទៅជា ប្រទេសអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអព្យាក្រិតកាបូននៅឆ្នាំ២០៥០។

ក្នុងឱកាសនៃសន្និសីទកំពូល COP28 នៅទីក្រុងឌូបៃនេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានចុះហត្ថលេខាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លើឯកសាររបស់ក្រុមប្រឹក្សា ស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ស្តីពីតួនាទីនិងភារកិច្ច សម្រាប់សហស្ថាបនិកនិងសមាជិក ក្រោមប្រធានបទ ស្តីពីសម្ព័ន្ធភាពជើងឯក សម្រាប់ការផ្លាស់ប្តូរប្រព័ន្ធស្បៀង នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។ នៅក្នុងពិធីនោះ ថ្នាក់ដឹកនាំប្រទេសន័រវ៉េស ប្រទេស Sierra Leone ប្រទេសរវ៉ាន់ដា និងប្រទេសប្រេស៊ីល បានអញ្ជើញចូលរួមចុះហត្ថលេខាផងដែរ។

បន្ទាប់មកទៀត ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ក្នុងតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងកម្មវិធី ស្តីពីការពន្លឿនការផ្លាស់ប្តូរ នៅបណ្តាញអាកាសធាតុ និងអាហារូបត្ថម្ភ (Nutrition-Climate Nexus) ដោយបានសង្កត់ធ្ងន់ថា ការប្រែប្រួលអាកាសធាតុ បានប៉ះពាល់អវិជ្ជមានទៅលើសុខភាពសាធារណៈ ដោយបង្ករឲ្យកើនឡើងអន្តិសុខស្បៀង និងហិរញ្ញវត្ថុ ដែលនាំឲ្យកង្វះអាហារូបត្ថម្ភ និងរបបអាហារ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងអាទិភាពរបស់កម្ពុជា រួមមាន យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការដាំដើមឈើ១លាន ក្នុង១ឆ្នាំ គឺសំដៅបង្កើនគម្របព្រៃឈើឲ្យបាន៦០%ត្រឹមឆ្នាំ២០៥០ និងចូលរួមកែប្រែគុណភាពដីសម្រាប់ដំណាំកសិកម្មផងដែរ។

ឆ្លៀតក្នុងឱកាសពីការចូលរួមសន្និសីទ COP-28 នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សា ជាមួយតំណាងក្រុមហ៊ុន C-Quest Capital នៃប្រទេសសិង្ហបុរី អំពីការបើកទំព័រថ្មីនៃការធ្វើពាណិជ្ជកម្មកាបូន ក្រោមមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានទទួលជួបលោក Winfried Wicklein, អគ្គនាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំតំបន់អាស៊ីអាគ្នេយ៍ ADB ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានទទួលជួប លោកស្រី Patricia Zurita, អគ្គនាយិកាផ្នែកយុទ្ធសាស្ត្រ អង្គការអភិរក្សអន្តរជាតិ CI ក្នុងគោលបំណងពិភាក្សាលើ ការពង្រឹង និងពង្រីកកិច្ចសហការក្នុងភាពជាដៃគូ រវាងភាគីទាំងពីរលើការអភិរក្សធនធានធម្មជាតិ ស្របនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ ២០២៣- ២០២៨។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានទទួលជួប លោកស្រី Juliette Biao ប្រធានលេខាធិការដ្ឋាន នៃវេទិកាសហប្រជាជាតិ ស្តីពីព្រៃឈើ (UNFF) ដើម្បីពង្រីកកិច្ចសហការ ជាពិសេសលើការស្ដារព្រៃឈើ និងការកៀងគរហិរញ្ញប្បទានសម្រាប់ព្រៃឈើ។

សូមបញ្ជាក់ថា នៅក្នុងបេសកកម្ម ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគី ទ្វេភាគី ជាច្រើនផ្សេងទៀត ដែលរាល់ជំនួបកម្ពុជា ទទួលបានការគាំទ្រ លើការប្តេជ្ញាចិត្ត សម្រាប់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ទាំងនៅកម្រិតជាតិ និងក្នុងក្រខ័ណ្ឌសកល។ ក្នុងជំនួបនីមួយៗ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីវិស័យអាទិភាព និងការវិនិយោគបៃតងនៅកម្ពុជា ការបង្កើនគម្របព្រៃឈើឲ្យបាន៦០% ការលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈការដាំឈើ ឬស្សីជាដើម និងការជំរុញកម្ពុជាស្អាត តាមរយៈយុទ្ធនាការមិនប្រើថង់ប្លាស្ទិក ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសគាំទ្រ ចំពោះយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានផ្តល់អាទិភាពទៅ លើ ភាពស្អាត ភាពបៃតង និង ចីរភាព៕

អត្ថបទដែលជាប់ទាក់ទង