**ក្រសួងកសិកម្ម បន្តគាំទ្រក្រុមហ៊ុនសិប្បករអង្គរ ក្នុងការដាំដុះដើមមននិងចិញ្ចឹមដង្កូវនាង ដើម្បីរួមចំណែកការអភិរក្សនិងលើកតម្លៃមរត៌ក វប្បធម៌អរូបី**លោក សាំងលី សារ៉ាក់ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពឡើងវិញ**សពជនរងគ្រោះម្នាក់ដែលស្លាប់ដោយរញ្ជួយដីនៅថៃ ត្រូវបានដឹកដល់លំនៅដ្ឋានជូនសាច់ញាតិ នៅស្រុកម៉ាឡៃហើយ**កាកបាទក្រហមកម្ពុជា សម្រេចផ្ដល់នូវថវិកា ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីជួយសង្រោះពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី**ប្រធានាធិបតីអាមេរិក ថាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance នឹងត្រូវបានធ្វើឡើងមុនថ្ងៃផុតកំណត់នៅថ្ងៃទី០៥ ខែមេសា**ប្រធានាធិបតីចិន គ្រោងបំពេញទស្សនកិច្ចនៅប្រទេស៣ នៅអាស៊ីអាគ្នេយ៍**លោក ត្រាំ ថាលោកមិននិយាយលេងទេ ជុំវិញការចង់កាន់តំណែងជាប្រធានាធិបតីអាណត្តិទីបី ដែលត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញអាម៉េរិក**លោក ត្រាំ អាចនឹងដាក់ពន្ធលើប្រេងរុស្ស៊ី ប្រសិនបើរុស្ស៊ី មិនឈានដល់បទឈប់បាញ់ជាមួយអ៊ុយក្រែន**ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរពិសេសចំនួនពីរ ដើម្បីដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់មីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដី**តម្លៃមាស កើនឡើងដល់ ៣.០៩០ដុល្លារ ក្នុងអំឡុងពេលវគ្គជួញដូរអាស៊ីដំបូង នៅថ្ងៃចន្ទនេះ**ក្រសួងការងារ៖ គិតត្រឹមម៉ោង ៣:៣០នាទីរសៀលថ្ងៃទី៣១ ខែមីនា អាជ្ញាធរថៃ រកឃើញសពពលករខ្មែរម្នាក់ ក្នុងករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកទុក្ខជូនក្រុមគ្រួសារសព ចំពោះមរណភាពរបស់ពលករខ្មែរម្នាក់ឈ្មោះ មាស សាវ៉ាង ក្នុងករណីគ្រោះរញ្ជួយដីនៅថៃ**អភិបាលខេត្តតាកែវ៖ ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជន ជាកត្តាសំខាន់ ដើម្បីការពារអត្តសញ្ញាណជាតិ**សង្គមស៊ីវិលកម្ពុជា-ចិនរួមគ្នាបង្កើនកម្លាំងដល់អរិយធម៌អេកូឡូស៊ី**ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបចីរភាព នឹងត្រូវដាក់បញ្ជូលផែនការ «ក្របខណ្ឌហិរញ្ញប្បទានជាតិ» របស់រាជរដ្ឋាភិបាលកម្ពុជា**ប្រធានមូលនិធិចិនCFPDប្រចាំកម្ពុជា ៖ ពិធីបុណ្យឆេងម៉េងបង្កើនសាមគ្គីភាពដល់មិត្តភាពកម្ពុជា-ចិន**កម្ពុជា-លុចសំបួ បញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន**សម្តេចប្រធានរដ្ឋសភា ផ្តល់អនុសាសន៍មួយចំនួនសម្រាប់ដោះស្រាយនិងបង្ការជំងឺមិនឆ្លងទាំងក្នុងប្រទេសនិងតំបន់**សម្តេច ឃួន សុដារី៖ សភាកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ នានា ដែលមានគោលដៅការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងប្រវែង ៩២,៩០គីឡូម៉ែត្រ ជានិមិត្តរូប នៅខេត្តកំពង់ធំ

ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញត្រួតពិនិត្យលទ្ធផលបាញ់គ្រាប់ពិត របស់សិក្ខាកាមវគ្គពង្រឹង វរសេនាតូចលេខ៥២១ កងពលតូចថ្មើរជើងលេខ៥២

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញត្រួតពិនិត្យលទ្ធផលបាញ់គ្រាប់ពិតរបស់សិក្ខាកាមវគ្គពង្រឹង វរសេនាតូចលេខ៥២១ កងពលតូចថ្មើរជើងលេខ៥២ នៅទីលានបាញ់គ្រាប់ពិត ស្ថិតក្នុងភូមិសាស្ត្រតំបន់ភ្នំវាលចាប ចំណុចចុងខាងកើតទំនប់ពហុបំណងសេកសក ក្នុងភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សិក្ខាកាមវគ្គពង្រឹង វរសេនាតូចលេខ៥២១ កងពលតូចថ្មើរជើងលេខ៥២ ដែលបានទទួលលទ្ធផលក្នុងការហ្វឹកហ្វឺនជាក់ស្ដែង ល្អ ចំនួន ២៧នាក់ បង្គួរ ចំនួន ៦០នាក់ និង មធ្យម ចំនួន ១៣នាក់។

មេបញ្ជាការរង នាយសេនាធិការ បានគូសបញ្ជាក់ថា ការងារបណ្តុះបណ្តាល គឺជាកិច្ចការអាទិភាពមួយនៃការងារកំណែទម្រង់កងទ័ព នៅក្នុងរយៈពេលប្រាំឆ្នាំ ឬដប់ឆ្នាំទៅមុខទៀត កងទ័ពយើងក៏ចង់មានលទ្ធភាព នៅក្នុងការផលិតធនធានមនុស្ស និងផលិតសម្ភារ យុទ្ធោបករណ៍ចាំបាច់មួយចំនួនបានដោយខ្លួនឯងផងដែរ។

ហើយការបើកវគ្គបណ្តុះបណ្តាលនៅពេលនេះ គឺពិតជាឆ្លើយតបទៅនឹងគោលបំណង និងសំណូមពរភារកិច្ចលើការងារហ្វឹកហ្វឺន ស្របតាមតម្រូវការចាំបាច់ ដើម្បីបំពេញភារកិច្ចស្នូលរបស់អង្គភាព ក្នុងការធានាសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា ការពារថ្នាក់ដឹកនាំជាតិ អន្តរជាតិ ក្នុងពិធីបុណ្យជាតិ ព្រមទាំងការរៀបចំព្រឹត្តិការណ៍ជាតិ អន្តរជាតិសំខាន់ៗ នៅព្រះរាជាណាចក្រកម្ពុជា។

ឧត្តមសេនីយ៍ទោ បានថ្លែងដែរថា គោលដៅសំខាន់ពីរនៃគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល គឺការធ្វើឲ្យមានសន្តិភាព ស្ថិរភាពយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍន៍ជាតិ សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច ដែលកម្ពុជាកំពុងមានក្នុងពេលបច្ចុប្បន្ន គឺបាននិងកំពុងផ្តល់ឱកាសការកសាង និងអភិវឌ្ឍសមត្ថភាព កងយោធពលខេមរភូមិន្ទ កងកម្លាំងទាំងអស់មានការប្រុងប្រយ័ត្នក្នុងការចែករំលែករូបភាព ទីតាំង សព្វាវុធ យុទ្ធោបករណ៍ និងព័ត៌មាននានា ពាក់ព័ន្ធនឹងវិស័យការពារជាតិ និងសន្តិសុខ ធានាដល់ការរក្សាការសម្ងាត់យោធា ក្នុងនាមជាកងកម្លាំង យើងបេ្តជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល បន្តគាំទ្រសម្តេចធិបតី និងបេ្តជ្ញាថែរក្សាការពារសុខសន្តិភាពឱ្យខានតែបាន។

ទន្ទឹមនឹងនេះ ភាពសុខដុមរមនាក្នុងស្មារតីឯកភាពជាតិ និងការអភិវឌ្ឍន៍រីកចម្រើនដូចសព្វថ្ងៃ ការធានាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈ នៅតែជាបញ្ហាប្រឈមដ៏សំខាន់ ដែលត្រូវបន្តយកចិត្តទុកដាក់ តួនាទីភារកិច្ច និងកាតព្វកិច្ច របស់កងទ័ព មិនថានៅសម័យណានោះទេ គឺត្រូវតែស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល ការពារទឹកដី និងរក្សាសន្តិភាពជូនមាតុភូមិ និងប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង