មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ផ្សព្វផ្សាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា
ភ្នំពេញ៖ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានប្រារព្ធពិធីផ្សព្វផ្សាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន។
ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានធ្វើបទឧទ្ទេសនាមស្តីពីសភាពការណ៍អន្តរជាតិ សភាពការណ៍ក្នុងតំបន់ និងសភាពការណ៍ជាតិ ដែលបានកើតឡើងនាពេលថ្មីៗនេះ និងបញ្ជាក់បន្ថែមពីតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ដល់នាយទាហាន នាយទាហាន ពលទាហាន ទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការវាយបកសង្គ្រាមចិត្តសាស្ត្រលើពួកជ្រុលនិយម។
ក្រោយពីបានស្តាប់នូវរាល់ខ្លឹមសារដែលបានផ្សព្វផ្សាយរួចមក នាយទាហាន នាយទាហានរង ពលទាហាន បានយល់ជ្រោតជ្រាបថា រាជរដ្ឋាភិបាលបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះប្រទេសជាតិ ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ ហើយយើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាគាំទ្រការដាក់ចេញនូវយុទ្ធសាស្ត្ររបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយជំនឿជឿជាក់យ៉ាងមុតមាំ៕