**តើអ្នកដឹងទេថា ការផលិត កាន់កាប់ ចែកចាយ លក់ ជួល ដាក់តាំងបញ្ចាំងឬបង្ហាញ នៅទីសាធារណៈ បណ្តាញសង្គម និងអ៊ីនធឺណិតនូវរូបភាព និងវីដេអូអាសអាភាស ជាពីសេសសម្ភារៈអាសអាភាសនៃកុមារ គឺជាអំពើខុសច្បាប់?**ន័រវែស ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការន័រវែស-កម្ពុជាឱ្យកាន់តែល្អថែមទៀត**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្ត្រា ផ្ញើសារចូលរួមអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**អាជ្ញាធរជាតិអប្សរា នឹងបញ្ចប់ការជួសជុលរានហាលនៅទិសខាងកើតប៉ែកខាងជើងនៃប្រាសាទបន្ទាយសំរ៉ែ នៅចុងឆ្នាំនេះ**អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អនុញ្ញាតឱ្យអនុប្រធានគណៈកម្មាធិការអន្តរជាតិកាកបាទក្រហមនៃទីក្រុងហ្សឺណែវ ចូលជួបសម្តែងការគួរសម**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំសម្របសម្រួលដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវ និងចុះពិនិត្យស្ថានភាពទឹកក្រោមដី ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង**អគ្គលេខាធិការសហភាពអន្តរសភា បង្ហាញបំណងផ្សារភ្ជាប់ទំនាក់ទំនងកាន់តែល្អថែមទៀត រវាង សហភាពអន្តរសភា និងស្ថាប័ននីតិបញ្ញត្តិកម្ពុជា**ឯកឧត្តម អ៊ុច បូររិទ្ធ ជាប់ឆ្នោតជា អនុប្រធានទី១ នៃព្រឹទ្ធសភា ខណៈ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជាប់ជាអនុប្រធានទី២**បទពិសោធន៍ជោគជ័យរបស់កម្ពុជា ក្នុងការបោសសម្អាតមីន គឺជាគុណតម្លៃរបស់ប្រទេសកម្ពុជាសម្រាប់សកលលោក​**គណៈប្រតិភូអូស្ត្រាលី៖ អូស្ត្រាលីបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើវិស័យបោសសម្អាតមីន**តំណាងអគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ កោតសរសើរកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប​-​អង្គរ​ ស្តីពី​ “ពិភពលោកមួយដែលគ្មានមីន”**ក្រសួងយុត្តិធម៌ហ្វីលីពីន ទុកពេល៥ថ្ងៃឱ្យអនុប្រធានាធិបតី ចូលបំភ្លឺជុំវិញគម្រោងធ្វើឃាតប្រធានាធិបតី**សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣**អាជ្ញាធរជាតិអប្សរា នឹងដាក់ឱ្យប្រើប្រាស់ជណ្ដើរឈើថ្មីនៅជ្រុងអាគ្នេយ៍នៃរួតបាកានប្រាសាទអង្គរវត្ត**ព្រឹទ្ធសភានឹងបោះឆ្នោតជ្រើសរើសអនុប្រធានទី១ និងអនុប្រធានទី២ នៃព្រឹទ្ធសភា នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ**គណបក្សប្រជាជនកម្ពុជា សម្រេចកោះប្រជុំសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទីV នៅដើមឆ្នាំ២០២៥**ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវរងារ អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធ ឈរជើងនៅតាមព្រំដែន**ឧត្តមសេនីយ៍ឯក មួង សុធា អញ្ជើញបើកវគ្គបណ្តុះបណ្តាលមុខជំនាញ DNA នៅអគ្គស្នងការដ្ឋាននគរបាលជាតិ**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញប្រកាសទទួលស្គាល់ខេត្តត្បូងឃ្មុំ ជាខេត្តទី១១ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញបើកកិច្ចប្រជុំស្តីពីលទ្ធផលនៃការអនុវត្តការងារចំពោះមុខ របស់អាជ្ញាធរទន្លេសាប

មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ដឹកនាំប្រជុំត្រួតពិនិត្យ និងយវាយតម្លៃលក្ខណសម្បត្តិយោធិន ដាក់ឲ្យចូលសោធននិវត្តន៍

ភ្នំពេញ៖ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ លោកវរសេនីយ៍ឯក ហេង សូម៉ាយ៉ាត្រាមេបញ្ជាការ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យ និងវាយតម្លៃលក្ខណសម្បត្តិ យោធិនដាក់ឱ្យចូលសោធននិវត្តន៍ ដោយមានការអញ្ជើញចួលរួម មេបញ្ជាការរង នាយសេនាធិការ នាយ ការិយាល័យ នាយ ផ្នែក មេបញ្ជាការ ស្រុក ក្រុង និង វរសេនាតូច។

លោកមេបញ្ជាការ បានបញ្ជាក់ជូនអំពីលក្ខខណ្ឌបួនចំណុចនៃការដាក់យោធិនឲ្យចូលសោធននិវត្តន៍សម្រាប់ឆ្នាំ២០២៤ ក្នុងនោះមាន÷
១.យោធិនដែលមានសុខភាពទ្រុឌទ្រោម
២.យោធិនបាត់បង់សមត្ថភាពការងារ
៣.យោធិនដែលអសកម្មការងារ
៤.យោធិនដែលស្ម័គ្រចិត្ដចូលសោធននិវត្តន៍មុនកាលកំណត់ និង ណែនាំដល់មេបញ្ជាការគ្រប់កងឯកភាពចំណុះ ត្រូវប្រជុំផ្សព្វផ្សាយខ្លឹមសារ សេចក្តីណែនាំនេះ ក្នុងជួរយោធិនក្រោមឱវាទ ហើយចាត់តាំងក្រុមការងារត្រួតពិនិត្យវាយតម្លៃ ដើម្បីបំពេញសំណុំបែបបទ ឯកសារផ្សេងៗ ដែលពាក់ព័ន្ធដើម្បីវាយតម្លៃនិងធ្វើរបាយការណ៍ជូនទៅថ្នាក់លើតាមឋានុក្រម ៕

អត្ថបទដែលជាប់ទាក់ទង