**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត

រដ្ឋមន្ត្រីសេដ្ឋកិច្ច សរសើរធនាគារ ARDB ដែលខិតខំពង្រឹង និងពង្រីកសកម្មភាព សម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំពិធីអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើតធនាគារនៅសណ្ឋាគារហ្គាឌិន ស៊ីធី ភ្នំពេញ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ អតិថិជន និងបុគ្គលិករបស់ធនាគារ ARDB សរុបប្រមាណចំនួន ៥០០នាក់។

ពិធីនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីអបអរសាទរ និងផ្សព្វផ្សាយនូវសមិទ្ធផលដែលធនាគារសម្រេចបានក្នុងរយៈពេល ២៥ឆ្នាំ ក្នុងការអនុវត្តគោល-នយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់ហិរញ្ញប្បទានគាំទ្រដល់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម និងកសិឧស្សាហកម្ម សំដៅលើការលើកកម្ពស់ជីវភាពប្រជាកសិករតាមតំបន់ជនបទ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ធនាគារអភិវឌ្ឍន៍ជនបទ (RDB) ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៨ និង ត្រូវបានធ្វើបរិវត្តកម្មទៅជាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅឆ្នាំ ២០១៩ ក្រោមការផ្តួចផ្តើមប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងគោលបំណងផ្តល់ហិរញ្ញប្បទានគាំទ្រដល់វិស័យកសិកម្ម ដែលជាវិស័យអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជា ប្រជាកសិករនៅជនបទ និងបំពេញចន្លោះខ្វះខាតនៃការផ្តល់ហិរញ្ញប្បទាន ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ។

រយៈពេល ២៥ឆ្នាំ កន្លងមកនេះ ធនាគារ ARDB បាន និងកំពុងបន្តកសាងនូវសមិទ្ធផលជាច្រើន ដោយបានបំពេញតួនាទីដំបូងជាធនាគារបោះដុំ ហើយបច្ចុប្បន្នត្រូវបានប្រែក្លាយ ជាធនាគារពាណិជ្ជ ដែលបម្រើគោល-នយោបាយរបស់រាជរដ្ឋាភិបាល, ជាពិសេស បានចូលរួមអនុវត្តគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល ស្របតាម យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល ទី ១ ដែលត្រូវបានដាក់ចេញ ដោយរាជរដ្ឋាភិបាល, នីតិកាលទី ៧ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ប៉ិនប្រសប់, ស្វាហាប់ និង ឈ្លាសវៃ របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាអគ្គមគ្គុទេសក៍វ័យក្មេងដ៏ឆ្នើម, ពោរពេញដោយសមត្ថភាព, ចំណេះដឹង និងថាមពល។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ដែលបានខិតខំប្រឹងប្រែងពង្រឹង និងពង្រីកសកម្មភាពធនាគាររបស់ខ្លួន ដែលសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ចាប់តាំងពីឆ្នាំ១៩៩៨ រហូតមក រួមមាន ដូចខាងក្រោម ៖

ទី១៖ បានផ្តល់ហិរញ្ញប្បទានសម្រាប់ពង្រីកសមត្ថភាពឃ្លាំងស្តុក, ឡសម្ងួត និង ម៉ាស៊ីនកិនកែច្នៃស្រូវ-អង្ករ ក្រោម មូលនិធិទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យកសិកម្ម ដែលមានទឹកប្រាក់ប្រមាណ ៣៦ លានដុល្លារអាមេរិក ក្នុងគោលដៅធានាស្ថិរភាពថ្លៃស្រូវ-អង្ករ និងសន្តិសុខស្បៀង;
ទី២៖ បានពង្រីកផ្តល់ហិរញ្ញប្បទានអន្តរាគមន៍ជាទុនវិនិយោគដែលមានទឹកប្រាក់ប្រមាណ ៣០ លានដុល្លារអាមេរិក សម្រាប់សាងសង់ឃ្លាំងស្តុក និងឡសម្ងួតស្រូវ នៅខេត្តបាត់ដំបង, កំពង់ធំ, កំពង់ស្ពឺ និង
ព្រៃវែង និងជាទុនបង្វិល ដែលមានទឹកប្រាក់ប្រមាណ ៩០ លានដុល្លារអាមេរិក សម្រាប់ប្រមូលទិញស្រូវ ពីកសិករ និង ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅធានាស្ថិរភាពថ្លៃស្រូវ-អង្ករ និងការជំរុញការនំាចេញអង្ករ;
ទី៣៖ បានផ្តល់ហិរញ្ញប្បទានដល់គម្រោងផ្សេងៗទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម ដែលមានទឹកប្រាក់ប្រមាណ ៦៧.៥ លានដុល្លារអាមេរិក ដោយមានកិច្ចសហការ ជាមួយដៃគូអភិវឌ្ឍន៍អន្តរជាតិ ដូចជា ៖ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារពិភពលោក (World Bank) និង មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ជាដើម។ ក្នុងអត្រាការប្រាក់សម្បទាន ទោះបីជាអត្រាការប្រាក់នៅលើទីផ្សារអន្តរជាតិ និងអត្រាការប្រាក់ក្នុងស្រុក បានកើនឡើងយ៉ាងណាក្តី;
ទី៤៖ បានអនុវត្តកញ្ចប់វិធានការអន្តរាគមន៍ពិសេស ក្នុងក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លង ប្រក្រតីភាពថ្មី ឆ្នាំ ២០២១-២០២៣ ដែលមានទឹកប្រាក់ប្រមាណ ១៧៨ លានដុល្លារអាមេរិក
ក្នុងស្មារតីជំរុញប្រសិទ្ធភាពប្រតិបត្តិការ របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល អគ្គបណ្ឌិតសភាចារ្យ បានស្នើឲ្យធនាគារ ARDB បន្តយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួនរួមមាន៖
* បន្តដាក់ចេញនូវវិធានការ និងផែនការសកម្មភាពលម្អិត ស្របតាមដែនសមត្ថកិច្ចរបស់ខ្លួន ដោយសហការជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ
* បន្តចូលរួមក្នុងដំណើរការរៀបចំ តាមដាន និងវាយតម្លៃការអនុវត្ត គោលនយោបាយ និងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ, ចូលរួមកៀរគរទុនវិនិយោគពីវិស័យឯកជន,
* បន្តចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងជំរុញការពង្រីកសេវាធនាគារតាមបែបឌីជីថល ស្របតាមគោលនយោបាយអភិវឌ្ឍន៍ធុរកិច្ចឌីជីថល តាមរយៈការវិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការបង្កើតផលិតផលថ្មី
* បន្តជំរុញការធ្វើពិពិធកម្មនៃការផ្តល់ឥណទាន ដោយបែងចែកតាមតំបន់ និងវិស័យអាទិភាព, ជំរុញការផ្តល់ហិរញ្ញប្បទានបៃតង (Green Financing) ដើម្បីធានាការអភិវឌ្ឍប្រកបដោយនិរន្តរភាព, ចូលរួមការលើកម្ពស់ការអភិវឌ្ឍកសិករ ដែលផលិតសម្រាប់ផ្គត់ផ្គង់គ្រួសារ ទៅជាកសិករសហគ្រិន, បន្តកៀរគរធនធានបន្ថែម ពីប្រភពទុនសក្តានុពលនានា
* និងបន្តលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការរបស់ធនាគារ តាមរយៈការបណ្តុះបណ្តាលបន្ថែម ព្រមទាំងការរៀបចំប្រព័ន្ធផ្តល់ការលើកទឹកចិត្ត សម្រាប់បុគ្គលិកគ្រប់លំដាប់ថ្នាក់៕

អត្ថបទដែលជាប់ទាក់ទង