ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ លើទិដ្ឋភាពច្បាប់ស្តីពីការកំណត់អាណត្តិអភិបាលរងស្រុក និងការកែប្រែតំបន់រុនតាឯកទៅជាទីក្រុង
ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ លើទិដ្ឋភាពច្បាប់ស្តីពីការកំណត់អាណត្តិអភិបាលរងស្រុក និងការកែប្រែតំបន់រុនតាឯក ពីតំបន់ជនបទទៅជាទីក្រុង ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនាឱកាសនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន ព្រមទាំងថា្នក់ដឹកនាំពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ៕