**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

សម្តេចធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយ ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ ICAPP ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់សន្តិភាព វិបុលភាព និងសកម្មភាពមនុស្សធម៌ជូនពលរដ្ឋ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជុង អុីយ៉ុង (Chung Eui-hyong) ប្រធាន ICAPP និងជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ នៅវិមានរដ្ឋសភា នារសៀលថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជាជាមួយ ICAPP ឱ្យកាន់តែសកម្មនិងស៊ីជម្រៅបន្ថែម ដើម្បីចូលរួមលើកកម្ពស់សន្តិភាព ស្ថិរភាព ក៏ដូចជាការពង្រីកសកម្មភាពមនុស្សធម៌ ជូនពលរដ្ឋនៅកម្ពុជានិងនៅក្នុងតំបន់។

សម្តេចប្រធានរដ្ឋសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅដល់ ឯកឧត្តម ជុង អុីយ៉ុង និងគណៈប្រតិភូ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានថ្លែងអំណរគុណចំពោះ ICAPP ដែលតែងតែគាំទ្រដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដោយបានបញ្ជូនគណៈប្រតិភូមកចូលរួមសង្កេតការណ៍បោះឆ្នោត ទាំងបោះឆ្នោតថ្នាក់ជាតិ និងការបោះឆ្នោតឃុំសង្កាត់ នៅកម្ពុជាតាំងពីឆ្នាំ២០១៣មក។ ជាពិសេស បានចូលរួមសង្កេតការណ៍បោះឆ្នោតសកលឆ្នាំ២០២៣ ថ្មីៗនេះ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា វត្តមាននិងសេចក្តីថ្លែងការណ៍របស់អង្គការ ICAPP អំពីការពិតនៃទិដ្ឋភាពជាក់ស្តែងក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺពិតជាបានចូលរួមចំណែកក្នុងការការពារធម្មានុរូប និងអធិបតេយ្យភាពនៃការបោះឆ្នោតរបស់កម្ពុជា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មក្នុងការលើកកម្ពស់សន្តិភាព និងមនុស្សធម៌របស់ ICAPP នាពេលកន្លង ដោយសម្រេចបានបាននូវសមិទ្ធផលជាច្រើន រាប់មិនអស់ដូចជាការសម្រេចបាននូវភាពជាដៃគូជាមួយអង្គការ UNESCO ភាពជាដៃគូជាមួយគណបក្សនយោបាយនៅអាហ្វ្រិក (CAPP) អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល (CAPDI) និងអង្គការជាដៃគូរជាច្រើនផ្សេងទៀត។

សម្តេចប្រធានរដ្ឋសភាបានស្នើដល់ ICAPP ធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយវេទិកាអន្តរសភាផ្សេងៗទៀត ដែលមានដូចជា AIPA, APPF, APF ដោយយកពលរដ្ឋជាស្នូល ពីព្រោះថានៅក្នុងកាលៈទេសៈ ដែលសកលលោកទើបងើបពីវិបត្តិកូវីដ១៩ ហើយស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ការប្រទាញប្រទុងភូមិសាស្រ្តនយោបាយ រួមផ្សំនឹងការប្រែប្រួសអាកាសធាតុ ការរាតត្បាតជំងឺនានាផងនោះ ការពង្រឹងភាពជាដៃ កិច្ចសហប្រតិបត្តិការគ្នា ឱ្យកាន់តែច្រើននិងស្និទ្ធស្នាល នឹងចូលរួមចំណែកដល់ការកសាងសេចក្តីសុខ សុវត្ថិភាព ស្ថិរភាពសង្គម ដល់ប្រជាពលរដ្ឋ។

ឯកឧត្តម ជុង អុីយ៉ុង ចូលរួមអបអរសាទរសារជាថ្មី ជូនសម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភានិងជាស្រ្តីទី១នៅកម្ពុជា ដែលទទួលបានតំណែងដ៏សំខាន់នេះ។

ជាពិសេសឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំ និងភាពជោគជ័យនៃការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់កម្ពុជា ដែលមានភាពសេរី និងយុត្តិធម៌ និងការផ្ទេរអំណាចតាមការបោះឆ្នោតប្រជាធិបតេយ្យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទៅសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រកបដោយសន្តិភាពបង្ហាញពីភាពចាស់ទុំផ្នែកនយោបាយនៅកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ របស់សម្តេចតេជោ ហ៊ុន សែន។

ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន ដែលបានចូលរួមចំណែកដល់ ICAPP តំាងពីពេលបង្កើតឡើងនៅឆ្នាំ២០០០ រហូតមកដល់ពេលបច្ចុប្បន្ននេះ។

ឯកឧត្តមប្រធានគណៈប្រតិភូ ក៏បានជូនពរឱ្យការទទួលធ្វើម្ចាស់ផ្ទះ រៀបចំមហាសន្និបាត ICAPP លើកទី១២ កិច្ចប្រជុំ ACC លើកទី៣ និងកិច្ចប្រជុំពាក់ព័ន្ធ នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខរបស់កម្ពុជា ទទួលបានជោគជ័យធំធេងម្តងទៀត បន្ទាប់ពីបានធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាត ICAPP លើកទី៦ កាលពីខែធ្នូ ឆ្នាំ២០១០ ប្រកបដោយសមិទ្ធផលជាច្រើនហើយនោះ៕

អត្ថបទដែលជាប់ទាក់ទង