**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

រដ្ឋលេខាធិការអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យនិងវាយតម្លៃលទ្ធផលការងារសាងសង់ផ្លូវថ្មីចំនួន១ខ្សែប្រវែងសរុប៤,៥០០ម៉ែត្រ នៅស្រុកព្រៃនប់

ព្រះសីហនុ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ គណៈប្រតិភូអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៏ជនបទ សមាជិកគណៈកម្មាធិការលទ្ធកម្ម (គល) បានចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារសាងសង់ផ្លូវថ្មីចំនួន១ខ្សែ ប្រវែងសរុប៤,៥០០ម៉ែត្រ និងលូកាត់ផ្លូវ ចំនួន ៤កន្លែង ស្ថិតនៅ ភូមិចំណោតរាម និងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំរបស់ឯកឧត្តម រដ្ឋមន្រ្តី ឆាយ ឬទ្ធិសែន បានបង្កើនការយកចិត្តទុកដាក់យ៉ាងខ្លាំងពង្រីកហេដ្ឋារចនាសម្ពន្ធ័ជនបទ ដើម្បីតភ្ជាប់ទៅទីប្រជុំ ។ ដោយមើលឃើញថា ផ្លូវជនបទ គឺជាសរសៃឈាមសេដ្ឋកិច្ចសំខាន់ជួយសំរួលការធ្វើចរាចរណ៏ ដឹកទំនិញកសិផល ពីតំបន់មួយ ទៅតំបន់មួយ។ ហើយចំណុចមួយទៀត ផ្តោតលើគុណភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ អោយកាន់តែប្រសើរឡើងថែមទៀត ហើយសោភ័ណភាពតាមដងផ្លូវ និងសុវត្ថិភាពក្នុងការធ្វើដំណើរ ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ។

ជាក់ស្តែងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ដោយទទួលបានការអនុញ្ញាតពី រដ្ឋមន្រ្តីជាន់ខ្ពស់ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិអន្តរក្រសួង នៃក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ ប្រគល់ ទទួល ១០០% លើការសាងសង់ផ្លូវថ្មី ចំនួន ០១ខ្សែ ប្រវែងសរុប ៤,៥០០ម៉ែត្រ ដែលទទឹងខ្នងលើ ៧ម និងបាតក្រោមដីស ១០ម។

បន្ទាប់ពីបានចុះត្រួតពិនិត្យជាក់ស្តែងអំពីការងារសាងសង់ផ្លូវថ្មី ចំនួន ០១ខ្សែ ប្រវែងសរុប ៤,៥០០ម៉ែត្រ, លោក ជ្រុន ថេរ៉ាវ៉ាត់ បានសម្តែងការកោតសរសើរដល់ក្រុមការងារអនុវត្តន៏គម្រោងផ្លូវនេះ  ក្នុងបំពេញកិច្ចការងារបានល្អ ហើយគណៈកម្មការបានឯកភាពទទួលយក១០០% ចំពោះលទ្ធផលសាងសង់ផ្លូវថ្មី `០១ខ្សែនេះ ហើយបានថ្លែងអំណរគុណ ដល់កងវិស្វរកម្មតេជោ ហ៊ុន សែន សៀមរាប ដែលបានស្ថាបនា លូកាត់ផ្លូវបន្ថែម ចំនួន ០៣ កន្លែងទៀត ក្រៅកិច្ចសន្យាសាងសង់ផ្លូវថ្មីផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបានសំណូមពរដល់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ចូលរួមថែរក្សាផ្លូវទាំងនោះអោយបានល្អ និងចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទំងន់កំណត់ ដើម្បីរក្សាគុណភាពផ្លូវឱ្យជាប់បានយូរ ងាយស្រួលក្នុងការធ្វើដំណើរ ពិសេសពលរដ្ឋត្រូវចាត់ទុកផ្លូវទាំងអស់នៅក្នុងមូលដ្ឋានជាផ្លូវរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង