ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន អញ្ជើញចូលរួមជាវាគ្មិន ក្នុងសិក្ខាសាលា ស្តីពីការងារព័ត៌មាន និងសាធារណមតិ ដែលរៀបចំឡើងដោយ គ.ស.ព.ស
ភ្នំពេញ៖ នាថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ រួមជាមួយអ្នកនាំពាក្យ៣រូបទៀតនៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងសិក្ខាសាលា ស្តីពីការងារព័ត៌មាន និងសាធារណមតិ ដែលរៀបចំឡើងដោយ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សិក្ខាសាលានេះ រៀបចំឡើងរយៈពេល១ថ្ងៃ ក្នុងគោលបំណងពង្រឹងសមត្ថភាព អ្នកនាំពាក្យ និងមន្រ្តីព័ត៌មាន នៅតាមស្ថាប័នរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លើការងារនាំពាក្យ ព័ត៌មាន និងសាធារណមតិ។
ក្នុងសិក្ខាសាលារយៈពេលមួយថ្ងៃនេះ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងសេរីភាពនៃការបញ្ជេញមតិ និង ក្របខណ្ឌច្បាប់ និងបានចែករំលែកផងដែរនូវបទពិសោធន៍ផ្ទាល់ខ្លួនលើប្រសិទ្ធភាពនៃការងារនាំពាក្យក្នុងវិស័យ សិទ្ធិមនុស្ស ច្បាប់ និងយុត្តិធម៌ ៕