**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ គណបក្សនយោបាយគឺជាឧបករណ៍សំខាន់ក្នុងការជំរុញសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីស្វែងរកសុខសន្តិភាពជូនពលរដ្ឋ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានមានប្រសាសន៍ថា ក្នុងស្ថានការណ៍ពិភពលោក ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ មានហានិភ័យខ្ពស់ពីការប្រកួតប្រជែង ភូមិសាស្រ្តនយោបាយធ្វើឱ្យផ្ទុះឡើងនូវជម្លោះ និងសង្រ្គាម ព្រមទំាងការគំរាមកំហែងផ្នែកសន្តិសុខដែលមិនមែនជាប្រពៃណីដូចជាការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ ជំងឺឆ្លង និងឧក្រិដ្ឋកម្មតាមអុីនធឺណិត ជាដើមនោះ ទាមទារឱ្យមានការពង្រឹងនូវកិច្ចសហប្រតិបត្តិការគ្រប់វិស័យ គ្រប់រូបភាព ជាការចំាបាច់នៅក្នុងការកសាង ធានាឱ្យបានសុខសន្តិភាព ជូនប្រជាពលរដ្ឋនៅក្នុងតំបន់និងពិភពលោក។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា គណបក្សនយោបាយគឺជាឧបករណ៍សំខាន់ក្នុងការជំរុញសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការដ៏សំខាន់នេះ។ សម្តេចរដ្ឋសភាធិបតី ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបេសកកម្មរបស់ ICAPP ក្នុងការលើកកម្ពស់សន្តិភាព កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងតួនាទីគណបក្សនយោបាយ ក្នុងការនាំមកនូវវិបុលភាពជូនប្រជាពលរដ្ឋ។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូច្នេះ នៅក្នុងឱកាសរៀបចំពិធីលៀងសាយភោជន៍ ជូន ឯកឧត្តម ជុង អ៊ីយ៉ុង (Chung Eui-yong) ប្រធានសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ICAPP និងជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជា។ ពិធីលៀងសាយភោជន៍នេះ ប្រារព្ធធ្វើនៅរាត្រីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ។

ICAPP បានបង្កើតនៅឆ្នាំ២០០០ មានគណបក្សនយោបាយ៣៥០ មកពី៥២ប្រទេសចូលរួម។ ឯកឧត្តម ជុង អ៊ីយ៉ុង បានថ្លែងអំណរគុណជ្រាលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងការជំរុញចក្ខុវិស័យ របស់ ICAPP ឱ្យទទួលបានជោគជ័យ។

ជាមួយគ្នានេះ ឯកឧត្តមបានចូលរួមអបអរសាទរសារជាថ្មី និងវាយតម្លៃខ្ពស់ចំពោះការរៀបចំ និងភាពជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់កម្ពុជា ដែលមានភាពសេរី និងយុត្តិធម៌ និងបានផ្ទេរអំណាចតាមការបោះឆ្នោតប្រជាធិបតេយ្យពី សម្តេចតេជោ ហ៊ុន សែន ទៅសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី ប្រកបដោយសន្តិភាព បង្ហាញពីភាពចាស់ទុំផ្នែកនយោបាយនិងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន។

ឯកឧត្តម ជុង អ៊ីយ៉ុង បានសម្តែងមោទកភាពជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលជាអនុធ្រាន ICAPP ផងនោះ ទទួលតួនានីដ៏សំខាន់ក្នុងស្ថាប័ននីតិប្បញ្ញត្តិ។ ការទទួលបានតួនាទីប្រធានរដ្ឋសភា របស់សម្តេចរដ្ឋសភាធិបតី ជាមោទកភាពរបស់ ICAPP ផងដែរ។

ឯកឧត្តម ជុង អ៊ីយ៉ុង មានជំនឿមុតមាំថា ក្រោមការដឹកនាំ របស់សម្តេចប្រធានរដ្ឋសភា និងការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មី ដែលពោរពេញដោយ សមត្ថភាព ភាពស្វាហាប់នោះ កម្ពុជានឹងមានការរីកចម្រើនកាន់តែឆាប់រហ័ស ហើយកិត្យានុភាពកម្ពុជា ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយឡើងនៅលើឆាកអន្តរជាតិ ៕

អត្ថបទដែលជាប់ទាក់ទង