លោក ទេព រិទ្ធិវិទ្ធ ជាប់ឆ្នោតជាក្រុមប្រឹក្សាភិបាលសហព័ន្ធ កីឡា វាយកូនបាល់អាស៊ី អាណត្តិថ្មីឆ្នាំ២០២៤ ដល់ ២០២៧
កីឡា៖ អគ្គលេខាធិការកីឡាវាយកូនបាល់កម្ពុជា លោកទេព រិទ្ធិវិទ្ធ ជាប់ឆ្នោតជាក្រុមប្រឹក្សាភិបាល សហព័ន្ធ កីឡា វាយកូនបាល់អាស៊ី អាណត្តិថ្មីឆ្នាំ២០២៤ ដល់ ២០២៧។នេះបើយោងតាមCambodia 2023។
នេះជាអាណត្តិទីបីជាប់គ្នារបស់ លោក ទេព រិទ្ធីវិទ្ធ ដែលកំពុងបម្រើនៅក្រុមប្រឹក្សាភិបាល ATF តំណែង របស់លោកនឹងត្រូវបន្តសម្រាប់អាណត្តិឆ្នាំ 2024- 2027 ខាងមុខ។
ក្នុងចំណោមសមាជិកទាំង១៤រូបដែលជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សានេះ លោក ទេព រិទ្ធីវិទ្ធ ទទួល បាន សំឡេងគាំទ្រច្រើនជាងគេទី២ រួមជាមួយ បេក្ខជន ពីររូបទៀត ដែលមានសំឡេងសរុប ៤៦។ នៅក្នុងក្រុមប្រឹក្សាភិបាល កម្ពុជាគឺជាសមាគមជាតិ មួយ ក្នុងចំណោមសមាគមជាតិចំនួនបី ដែលមក ពីតំបន់ អាស៊ីអាគ្នេយ៍។
ជាលទ្ធផលនៃការបោះឆ្នោតនៅឆ្នាំនេះ Yuriy Polskiy នៃសហព័ន្ធកីឡាវាយកូន បាល់កាហ្សាក់ស្ថានត្រូវបានជ្រើសរើសថ្មីជាប្រធាន ATF ដែលគាត់ នឹងបម្រើការសម្រាប់រយៈពេល ៤ឆ្នាំខាងមុខ៕