**អាជ្ញាធររាជធានីភ្នំពេញ៖ ស្ពានអាកាស «មរតកតេជោ» គ្រោងនឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ មេសា**លោកស្រី Peng Liyuan ថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងសន្និសីទតាមប្រព័ន្ធវីដេអូនៃទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំ២០២៥របស់អង្គការសុខភាពពិភពលោក**លោក Han Jong-hee ដែលជា co-CEO របស់ Samsung បានទទួលមរណភាពហើយ ដោយសារគាំងបេះដូង**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីបើកវេទិកាផ្សព្វផ្សាយស្ដីពី “វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍ “**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥**គយ ជូនដំណឹងស្តីពីការដាក់អនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ**អឺរ៉ុប​បារម្ភ​ពី​ភាព​រញ៉េរញ៉ៃ​ក្នុង​ដំណើរ​ការ​សន្តិភាព​អ៊ុយក្រែន​ចំពេល​មាន​កិច្ច​ចរចា​រវាង​អាមេរិក-រុស្ស៊ី និង​អាមេរិក-អ៊ុយក្រែន**សេតវិមាន៖ មន្ត្រីរដ្ឋបាលកំពូលរបស់លោក ដូណាល់ ត្រាំ បានច្រឡំចែករំលែកផែនការសង្គ្រាមនៅក្នុងក្រុមផ្ញើសារ មុនពេលសហរដ្ឋអាម៉េរិកវាយប្រហារទៅលើក្រុមហ៊ូធីនៅយេម៉ែន**កិច្ចពិភាក្សា​រវាង​អាមេរិក ​និង​រុស្ស៊ី​ នៅ​ទីក្រុង​រីយ៉ាដ ​បាន​បញ្ចប់​ក្រោយ​រយៈពេល ១២ម៉ោង**ចិន​ស្វាគមន៍​សមាជិក​សភា​អាមេរិក​បន្ថែម​ទៀត​ដែល​មក​បំពេញ​ទស្សនកិច្ច**មន្ត្រីអាមេរិក និងរុស្ស៊ី បន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអូឌីត**កម្ពុជា-ចិន ពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដើម្បីទាក់ទាញទេសចរចិនឱ្យមានកំណើនជាលំដាប់នៅកម្ពុជា**កងទ័ពហ្វីលីពីន និងកងទ័ពអាមេរិក បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នា រយៈពេល៣សប្ដាហ៍**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជនពលី នៅវិមានរម្លឹកគុណវីរជនពលី ប្រទេសឡាវ**បេីករថយន្តដូចហោះ ខណៈប្រជាលរដ្ឋកំពុងដេីរ ហាត់ប្រាណនៅព្រលានយន្តហោះវាលបែកចាន ត្រូវសមត្ថកិច្ចនាំមកកាន់ស្នងការ**សម្ដេចតេជោ បញ្ចេញសារដ៏ឈឺចាប់ក្នុងពេលតែមួយ ដែលសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាភរិយាកំពុងសម្រាកព្យាបាលជំងឺ ស្របពេលជាមួយបងប្រុស គឺឯកឧត្តម ហ៊ុន សាន ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិត**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំគន្លងអប់រំនៅកម្ពុជា**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមីនា ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៥ ខែមីនា គឺ “ល្អ”**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥**មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចុះធ្វើការដោះស្រាយបញ្ចប់ដោយជោគជ័យលើករណីវិវាទពាក់ព័ន្ធនឹងមរតក ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន

លោកជំទាវរដ្ឋមន្ត្រី អុឹង កន្ថាផាវី អញ្ជើញប្រកាសឱ្យប្រើប្រាស់ជាផ្លូវការកញ្ចប់ឧបករណ៍និងគោលការណ៍ណែនាំសម្រាប់ការធ្វើមូលដ្ឋានីយកម្មអាស៊ាន

ភ្នំពេញ៖ លោកជំទាវ អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសឱ្យប្រើប្រាស់ជាផ្លូវការកញ្ចប់ឧបករណ៍និងគោលការណ៍ណែនាំសម្រាប់ការធ្វើមូលដ្ឋានីយកម្មអាស៊ាននិងសិក្ខាសាលាលើកកម្ពស់ចំណេះដឹងអំពីការធ្វើមូលដ្ឋានីយកម្មស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ នៅព្រះរាជាណាចក្រកម្ពុជា ( Launch of the ASEAN Localization Toolkit and Guideline and Awareness Raising Workshop on Localization of Women, Peace and Security in Cambodia) នៅថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ។

ពិធីប្រកាសឱ្យប្រើប្រាស់ជាផ្លូវការកញ្ចប់ឧបករណ៍និងគោលការណ៍ណែនាំសម្រាប់ការធ្វើមូលដ្ឋានីយកម្មអាស៊ាននិងសិក្ខាសាលាលើកកម្ពស់ចំណេះដឹងអំពីការធ្វើមូលដ្ឋានីយកម្មស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ ត្រូវបានរៀបចំឡើងក្រោមការសម្របសម្រួលរបស់ក្រសួងកិច្ចការនារី និងអង្គការសហប្រជាជាតិស្រ្តី(UN Women) ក្នុងគោលបំណង៖
១.លើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងរបៀបវារៈស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ ជូនដល់ភាគីពាក់ព័ន្ធសំខាន់ៗរបស់រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងអ្នកតំណាងមកពីអាស៊ាន។
២.លើកកម្ពស់ភាពពាក់ព័ន្ធនៃកិច្ចខិតខំប្រឹងប្រែងរវាងការអនុវត្តផែនការសកម្មភាពថ្នាក់តំបន់និងការធ្វើមូលដ្ឋានីយកម្មនៅថ្នាក់ជាតិលើរបៀបវារៈស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ តាមរយៈការប្រើប្រាស់កញ្ចប់ឧបករណ៍ និងគោលការណ៍ណែនាំនៃផែនការសកម្មភាពថ្នាក់តំបន់ ស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ។
៣.ចែករំលែកបទពិលោធន៍និងមេរៀនដែលបានសិក្សាពីប្រទេសផ្សេងៗនៅក្នុងតំបន់ រួមទាំងគំរូនៃផែនការសកម្មភាពថ្នាក់ជាតិ ស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ។
៤.កំណត់សកម្មភាពជាអាទិភាពដែលពាក់ព័ន្ធនឹងប្រទេសកម្ពុជា ចេញពីផែនការសកម្មភាពថ្នាក់តំបន់ ស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ។

ពិធីប្រកាសឱ្យប្រើប្រាស់ជាផ្លូវការកញ្ចប់ឧបករណ៍និងគោលការណ៍ណែនាំសម្រាប់ការធ្វើមូលដ្ឋានីយកម្មអាស៊ាន មានការអញ្ចើញចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ អង្គទូត គណៈកម្មការអាស៊ានស្តីពីស្រ្តី គណៈកម្មាធិការអាស៊ានស្តីពីការលើកកម្ពស់សិទ្ធស្រ្តី និងកុមារ ស្ថាប័នតាមវិស័យពាក់ពន្ធ័នឹងអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន សរុបចំនួន ១០០នាក់ ៕

អត្ថបទដែលជាប់ទាក់ទង