ក្រសួងកិច្ចការនារី ប្រកាសផ្តល់ជូននូវអាហារូបករណ៍ មូលនិធិសិក្សារហូតដល់ ៥ពាន់ដុល្លារ សម្រាប់សិស្សស្រី ក្នុងកម្មវិធី “ផ្តល់ហិរញ្ញប្បទានសម្រាប់ការវិនិយោគដល់ការអប់រំរបស់ស្រី”
ភ្នំពេញ៖ ក្រសួងកិច្ចការនារី រួមជាមួយនឹងអង្គការវីឌូ កំពុងប្រកាសជ្រើសរើសសិស្សជាស្រ្តីដែលមានបំណងបន្តការសិក្សាក្នុងការដាក់ពាក្យស្នើសុំដើម្បីមានឱកាសទទួលបាននូវជ័យលាភីអាហារូបករណ៍មូលនិធិសម្រាប់បន្តការសិក្សាររបស់ខ្លួនដែលមានហិរញ្ញប្បទានរហូតដល់ ៥,០០០ដុល្លារអាមេរិក។
ការផ្តល់មូលនិធិនេះនឹងផ្តល់ជូន មធ្យោបាយសំរាប់ស្ត្រីដែលចង់ទទួលបានការផ្លាស់ប្តូរ និងការអប់រំតាមក្តីស្រម៉ៃរបស់ខ្លួនបន្ទាប់ពីបញ្ចប់មធ្យមសិក្សាទុតិយសភូមិ ដែលអាចលើកកំពស់ចំនេះដឹង និងការទទួលបានការងារសមរម្យសម្រាប់ជម្រុញភាពជាអ្នកដឹកនាំរបស់ស្រ្តីនាពេលអនាគត។
គួរបញ្ជាក់ផងដែរថា នេះគឺជាកម្មវិធីមួយដែលស្ថិតនៅក្នុងគម្រោង ស្តីពី ការបើកគន្លឹះភាពជាអ្នកដឹកនាំរបស់ស្រ្តី ដែលមានការចុះអនុស្សារណៈយោគយល់រវាងក្រសួងកិច្ចការនារី និងអង្គការវីឌូខេមបូឌា តាំងពីឆ្នាំពី២០១៩មក ៕