**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ឧត្តមសេនីយ៍ឯក ជា ពៅ៖ ប្រព័ន្ធ Hotline Scam 24/7 នឹងដើរតួនាទីសំខាន់ក្នុងការដាក់ពាក្យបណ្តឹងតាមប្រព័ន្ធអនឡាញ ដើម្បីជួយសម្រួល និងសន្សំសំចៃពេលវេលារបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី នៅក្នុងកម្មវិធីបណ្តុះបណ្តាល និងផ្សព្វផ្សាយប្រព័ន្ធ Hotline Scam 24/7 ដែលរៀបចំឡើងដោយអគ្គស្នងការដ្ឋាននគរបាលជាតិ។

ពិធីនេះ ក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី ភាគ ធារិត អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជាគ្រូបង្គោល និងស្នងការរង នាយ-នាយរងការិយាល័យ និងនាយ-នាយរងផ្នែក ដែលជាសិក្ខាកាម មកពីបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ បានធ្វើការពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់សិក្ខាកាមដែលបានចូលរួម និងមានមតិសំណេះសំណាលជាមួយសិក្ខាកាមព្រមទាំងបានប្រកាសផ្សព្វផ្សាយអំពីប្រព័ន្ធ Hotline Scam របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានដាក់ដំណើរការនាពេលកន្លងមក ក៏ដូចជាធ្វើការចែករំលែកនូវចំណេះដឹងពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា នាពេលអនាគតប្រព័ន្ធ Hotline Scam នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដាក់ពាក្យបណ្តឹងតាមប្រព័ន្ធអនឡាញ ហើយតម្រូវឲ្យមន្រ្តីជំនាញទាំងអស់ ត្រូវយល់ដឹងឲ្យបានច្បាស់អំពីប្រព័ន្ធខាងលើនេះ ក៏ដូចជាត្រូវមានជំនាញ និងចំណេះដឹងអំពីបទល្មើសបច្ចេកវិទ្យា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានបន្តថា អស់លោកឧត្តមសេនីយ៍ វរសេនីយ៍ បានដឹងហើយ បច្ចុប្បន្ននេះ គឺយើងនិយាយអំពីយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី៧ របស់រាជរដ្ឋាភិបាល ដែលក្នុងនោះ ឯកឧត្តមបានលើកយកមួយចំណុច គឺកសាងធនធានមនុស្ស តែទន្ទឹមនឹងកសាងធនធានមនុស្សបាន ល្គឹកណារដ្ឋាភិបាលជារដ្ឋាភិបាលឌីជីថល។ ដូច្នេះហើយវគ្គឌីជីថលនេះ បង្កើតឡើងដោយផ្អែកលើគោលការណ៍របស់រាជរដ្ឋាភិបាល របស់ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការនគរបាលជាតិ ដែលជាអ្នកផ្តួចផ្តើមគំនិតបង្កើតឲ្យមានវគ្គនេះឡើង ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ក៏បានស្នើសុំឲ្យសិក្ខាកាមដែលបានចូលរួមវគ្គខាងលើនេះ ជួយធ្វើការចែករំលែកចំណេះដឹងបន្តទៅតាមបណ្តាអង្គភាពសាមីរបស់ខ្លួន ហើយនៅថ្ងៃខាងមុខនឹងមានការរៀបចំវគ្គបណ្តុះបណ្តាលបន្ថែមទៀត ដើម្បីពង្រឹងទៅដល់មន្រ្តីតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ៕

អត្ថបទដែលជាប់ទាក់ទង