សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងការប្រារព្ធមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី ៧
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងការប្រារព្ធមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី ៧ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣នេះ។
អង្គមហាសន្និបាត មានការអញ្ជើញចូលរួមជាសមាសភាពពេញសិទ្ធិចំនួន ១៩៤នាក់ ដែលជា សមាជិក សមាជិកា នៃគណៈកម្មាធិការកណ្តាល, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ, ប្រតិភូតំណាងសាខា ទាំង២៥ រាជធានី-ខេត្ត, អ្នកស្ម័គ្រចិត្ត ទាំង ១៤ អនុសាខាក្នុងរាជធានីភ្នំពេញ និងប្រធានកិត្តិយស ទីប្រឹក្សាយុវជន និងប្រធានក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំគ្រឹះស្ថានឧត្តមសិក្សា ចំនួន ២៤ ក្នុងរាជធានីភ្នំពេញ។
សមាសភាពចូលរួមសង្កេតការណ៍ចំនួន ៧៧នាក់ ជាប្រតិភូសហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, ប្រតិភូគណៈកម្មាធិការអន្តរជាតិ កាកបាទក្រហម, ស្ថាប័ន-អង្គភាពពាក់ព័ន្ធ និងក្រុមប្រតិបត្តិថ្នាក់កណ្តាល៕