**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

សំពៀតឥណទាន របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានកើនឡើងដល់ ៤២៣លានដុល្លារ នៅត្រឹមឆ្នំា២០២៣

ភ្នំពេញ៖ នៅក្នុងដំណើរប្រតិបត្តិការក្នុងរយៈពេល២៥ឆ្នំារបស់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB) ចាប់ពីឆ្នំា១៩៩៨រហូតដល់ឆ្នំា២០២៣នេះ សង្កេតឃើញថាសំពៀតឥណទានរបស់ធនាគារបានកើនឡើងពី៥២ម៉ឺនដុល្លារ ទៅដល់៤២៣លានដុល្លារអាមេរិកនៅឆ្នំា២០២៣។

ថ្លែងនៅក្នុងពិធីអបអរសាទរខួប២៥ឆ្នំារបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០២៣ថ្មីៗនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម មានប្រសាសន៍ថាសំពៀតឥណទានបានចាប់ផ្តើមពី ០,៥២លានដុល្លារអាមេរិកនៅឆ្នំា១៩៩៨ បានកើនទៅដល់ប្រមាណជា ៤២៣លានដុល្លារអាមេរិកនៅឆ្នំា២០២៣ ដែលមានកំណើនជាមធ្យមប្រមាណ២៨%ក្នុងមួយឆ្នំា ហើយការកើនឡើងនូវសំពៀតឥណទានរបស់ធនាគារ ARDB ជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ននេះ តាមរយៈគម្រោងហិរញ្ញប្បទាន ពិសេសរបស់រាជរដ្ឋាភិបាលរួមមាន៖

(ទី១)- មូលនិធិទ្រទ្រង់និងអភិវឌ្ឍន៍វិស័យកសិកម្ម ដើម្បីអនុវត្តគោលនយោបាយស្តីពី ការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ស្របតាមទស្សនៈទានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសនំាចេញ«មាស ស(អង្ករ)» មូលនិធិនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានធនាគារARDB ជាប្រតិបត្តិករអនុវត្ត ដើម្បីគំាំទ្រដល់វិស័យឯកជន ជាពិសេស SMEs សមាគម សហគមន៍ ឬក្រុមហ៊ុនលើគោលដៅអាទិភាពមួយចំនួនរួមមាន ធានាស្ថិរភាពថ្លៃ និងសន្តិសុខស្បៀង ពង្រឹងសមត្ថភាពស្តុកស្រូវ ម៉ាស៊ីនសម្ងួត និងម៉ាស៊ីនកែច្នៃទំនើប អភិវឌ្ឍន៍វិស័យកសិកម្ម និងកសិឧស្សាហកម្ម និងគំាំទ្រដល់SMEs ក្នុងវិស័យកសិកម្ម។ ដោយមានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងមានការគំាំទ្រពេញទំហឹងពីឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយ ករដ្ឋមន្ត្រី មូលនិធិនេះត្រូវបានច្របាច់បញ្ចូលនិងចុះបញ្ជីជាមូលធនភាគហ៊ុនិករបស់ធនាគារ ARDB។

(ទី២)- គម្រោងហិរញ្ញប្បទានពិសេសគំាំទ្រវិស័យស្រូវ អង្ករ ជាពិសេសគំាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនិងស្រូវ អង្ករ ក្នុងការកសាងតាមរបៀប «សាងសង់ ប្រតិបត្តិការ និងទូទាត់សំណង»ដើម្បីដោះស្រាយបញ្ហាកង្វះខាតនៃហេដ្ឋារចនាសម្ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្មស្រូវ អង្ករ សម្រាប់ការវិនិយោគលើគម្រោងឃ្លំាងស្តុកនិងឡសម្ងួតស្រូវ ដែលមាននៅជុំវិញទីតំាងដែលបានសាងសង់នៅតំបន់ខេត្ត បាត់ដំបងតំបន់ខេត្តកំពង់ធំ តំបន់ខេត្តព្រៃវែង និងតំបន់ខេត្តកំពង់ស្ពឺ និងគំម្រោងហិរញ្ញប្បទានជាទុនបង្វិលសម្រាប់ប្រមូលទិញស្រូវពីប្រជាកសិករ ហើយហេដ្ឋារចនាសម្ព័ន្ធជាឃ្លំាងស្តុកស្រូវនិងឡសម្ងួតនេះមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរួមចំណែក គំាំទ្រដល់ការនាំចេញអង្ករឱ្យបាន១លានតោនក្នុងមួយឆ្នំាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

(ទី៣) គម្រោងហិរញ្ញប្បទានអន្តរាគមន៍ពិសេស សម្រាប់ផ្តល់ឥណទានគំាំទ្រដល់ SMEs ក្នុងវិស័យកសិកម្ម រួមមានការដំាដុះបន្លែ ផ្លែឈើ ស្វាយចន្ទី មៀនប៉ៃលិន ស្វាយ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃផលិតកម្មកសិកម្ម ជាដើម ដើម្បីគំាំទ្រការពង្រីកអាជីវកម្មរបស់ SMEs និងការធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មដែលរួមចំណែកបង្កើតការងារ និងពង្រីកមូលដ្ឋាន ផលិតក្នុងស្រុកក្នុងអំឡុងពេលនិងក្រោយវិបត្តិកូវីដ១៩។

ឯកឧត្តមបណ្ឌិតបន្តថា ជាងនេះទៅទៀត ធនាគារARDB បានចូលរួមអនុវត្តគម្រោងជាមួយដៃគូអភិវឌ្ឍរួមមាន គម្រោងកៅស៊ូគ្រួសារ, គម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច,គម្រោងការប្រកួតប្រជែងក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងលើកកម្ពស់សុវត្ថិភាពកសិកម្ម, គម្រោងពិពិធកម្មកសិកម្មកម្ពុជាជាដើម។

អត្ថបទដែលជាប់ទាក់ទង