**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ**លោកជំទាវ ភឿង សកុណា ផ្តាំផ្ញេីកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥**ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងឆ្នាំ២០២៣**ក្រសួងសាធារណការ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក**កម្មវិធីស្រូវមិត្តក្រៀល បង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ**ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជំរុញថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ និងខិតខំរួមគ្នា អនុវត្តឱ្យសម្រេចបានលទ្ធផលល្អក្នុងឆ្នាំ២០២៥**ACU បញ្ជូនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ត្រីអាវុធហត្ថម្នាក់ទៀត ទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់**អភិបាលរងរាជធានីភ្នំពេញ និងភារកិច្ចទាំង១០!**បណ្តេញជនជាតិវៀតណាមប្រុសស្រី ៣៥នាក់ ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង**NEA សហការជាមួយក្រុមហ៊ុនធំៗ ចំនួន៥ រៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង១៣០០ កន្លែង សម្រាប់យុវជន**គណបក្សសេរីនិយម របស់នាយករដ្ឋមន្រ្តីកាណាដា នឹងជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃទី៩ មីនា មុនការបោះឆ្នោតឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងសាធារណការ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៧៩,២២%**ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់ ក្នុងភូមិមួយនៅភាគខាងលិចរដ្ឋរ៉ាឃីន

ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ទៅឧបត្ថម្ភជូនអតីតយុទ្ធជន ដែលគ្រោះថ្នាក់ចរាចណ៍

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខអតីតយុទ្ធជនចំនួន៣រូប ដែលរងរបួសដោយគ្រោះថ្នាក់ចរាចណ៍ នាពេលថ្មីៗ កន្លងទៅនេះ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺរបួសនៅគេហដ្ឋានស្ថិតនៅលើដីសម្បទានសង្គមកិច្ចនៅសម្រាប់ផ្ដល់ជូនអតីតយុទ្ធជន នៅឃុំក្រយាស្រុកសន្ទុក ខេត្តកំពង់ធំ គឺ១-លោកអនុសេនីយ៍ឯក ឈឹម គឹមសឿន ២-លោកអនុសេនីយ៍ឯក អៀង ស៊ីថា និងទី៣ លោកអនុសេនីយ៍ឯក ប៉ិល វឿន។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមាន ប្រសាសន៍ថា គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា តែងតែបានគិតគូរពីសុខទុក្ខ បងប្អូនអតីតយុទ្ធជន ដែលមានទុក្ខលំបាក ហើយជាប្រពៃណី ដែលយើងតែងតែជួយគ្នាទៅវិញទៅមកក្នុងគ្រាជួបការលំបាក ឬជួបបញ្ហាគ្រោះថ្នាក់ផ្សេងៗ និងបានណែនាំដល់បងប្អូនអតីតយុទ្ធជនទាំង៣រូប ត្រូវខិតខំព្យាបាលជំងឺ អនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់វេជ្ជបញ្ជាក្រុមគ្រូពេទ្យ និងសូមជូនពរឱ្យបានឆាប់ជាសះស្បើយពីរបួស និងជំងឺផ្សេងៗ ។

អតីតយុទ្ធជនទាំងបីរូប បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានដឹកនាំសហការី មកសាកសួរសុខទុក្ខ នឹងបាននាំយកនូវថវិកា ព្រមទាំងស្បៀងអាហារ គ្រឿងឧប ភោគបរិភោគ មួយចំនួនមកជួយឧបត្ថម្ភដល់ពួកគាត់ ដែលកំពុងសម្រាកព្យាបាលជំងឺដោយគ្រោះថ្នាក់ចរាចរណ៍នៅពេលនេះ និងបានគោរពថ្លែង អំណរគុណសម្ដេចធិបតី លោកជំទាវបណ្ឌិត និងឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយក្រុម ការងារនៃ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ទាំងអស់ ដែលតែងតែមានគុណធម៌ជួយដល់បងប្អូនអតីតយុទ្ធជន ក្នុងគ្រាលំបាក និងសូមគោរពជូនពរឯកឧត្តមមេបញ្ជាការ និងថ្នាក់ដឹកនាំទាំងអស់ សូមមានសុខភាពល្អនិងទទួលបានជោគជ័យគ្រប់ភារកិច្ច ។

នៅក្នុងឱកាសនេះ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បាននាំយកថវិកា និងអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនអតីតយុទ្ធជនទាំង៣គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករចំនួន៥០គីឡូក្រាម មីជាតិ ២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ ត្រីខកំប៉ុងចំនួន២យួរ និងថវិកាមួយចំនួន ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង