**ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ**រដ្ឋមន្ត្រីក្រសួងការងារ សង្ឃឹមថា ក្រុមហ៊ុនជប៉ុនជាសមាជិកសមាគម JCA នឹងជួយផ្សព្វផ្សាយបន្តពីឱកាសវិនិយោគទៅកាន់បណ្តាក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតសរសើរ និងថ្លែងអំណរគុណជូន គណៈបញ្ជាការឯកភាព នៃរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានសហការចូលរួមថែរក្សាសន្តិសុខ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញ-លក់ផ្ទះក្នុងបុរីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីជលផល**ស្នងការនគរបាលខេត្តកំពង់ធំ ដាក់ចេញទិសដៅ ៥ចំណុច ដល់មន្ត្រីក្រោមឱវាទ បន្តអនុវត្តដើម្បីពង្រឹងសន្តិសុខតាមមូលដ្ឋាន**ស្នងការនគរបាលខេត្តកែប បើកកិច្ចប្រជុំបូកសរុប សភាពការណ៍លទ្ធផលការងារ ខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារខែធ្នូ**ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ការទូតសេដ្ឋកិច្ច គឺជាសកម្មភាពស្នូលលេចធ្លោរជាងគេ នៅក្រៅប្រទេសរបស់រាជរដ្ឋាភិបាល**អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) ចេញសេចក្តីថ្លែងការណ៍ក្រុងសៀមរាប | ការរួមផ្សំគ្នាផ្នែកនយោបាយ ក្នុងការកសាងសន្តិភាពនៅក្រោមធម្មនុញ្ញសន្តិភាពសកល៖ សម្រាប់មនុស្សជាតិ និងភពផែនដី**ឯកឧត្ដម ប៉ែន បូណា៖ បច្ចុប្បន្ននេះ កម្ពុជាមិនមានការបែកជាតិដូចការលើកឡើងរបស់ក្រុមអ្នកប្រឆាំងជ្រុលនិយមនោះទេ**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាសារព័ត៌មានលើកទី៥ ស្តីពី «សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»**លទ្ធផលនៃការចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥**បទវិភាគ៖បទពិសោធន៍និងការបំផុសគំនិត៧ចំណុចបានតម្រង់ទិសដៅយ៉ាងច្បាស់លាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក**ឯកឧត្តម កែប ជុតិមា ដឹកនាំសមាជិក ចុះពិនិត្យសិក្សាការងារសន្តិសុខ សម្រាប់រៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព**លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅដល់ទីក្រុង Rio de Janeiro(រីយ៉ូដឺហ្សាណេរ៉ូ) ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសG20 លើកទី ១៩ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល**សមាជិក APEC អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាព**តួកគី​បាន​រារាំង​ប្រធានាធិបតី​អ៊ីស្រាអែល​មិន​ឲ្យ​ចូលរួមក្នុងកិច្ចប្រជុំកំពូល COP29 នៅទីក្រុងបាគូ**លោក Zelensky គាំទ្រ​ការ​លើក​ឡើង​នៃ​ការ​រឹត​បន្តឹង​របស់​អាមេរិក​លើ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ**ដើម្បីរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនប្រជាជន តើប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ មានតួនាទីភារកិច្ចអ្វីខ្លះទៅ?**ក្រសួងការងារ និងអង្គការ Swisscontact ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣»

ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញផ្សព្វផ្សាយ ប្រព័ន្ធប្រកាសឱ្យដឹងមុន “១២៩៤” ដល់ប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំកំពង់ត្រាច ស្រុករមាសហែក

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញជាធិបតីក្នុងកម្មវិធី ផ្សព្វផ្សាយប្រព័ន្ធប្រកាសឱ្យដឹងមុន “១២៩៤” ដល់ប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

នៅក្នុងកម្មវិធីផ្សព្វផ្សាយនេះផងដែរក៏មានការអញ្ជើញចូលរួមពី លោកមន្ត្រីជំនាញទទួលបន្ទុកការងារគ្រោះមហន្តរាយខេត្ត លោក អភិបាលរងស្រុករមាសហែក លោកមេឃុំកំពង់ត្រាច កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត មានប្រសាសន៍ដ៏មានអត្ថន័យនៅក្នុងកិច្ចផ្សព្វផ្សាយនេះថា ការត្រៀមទុកជាមុននៅក្នុងការការពារគ្រោះមហន្តរាយវាជារឿងសំខាន់ និងចាំបាច់សម្រាប់បងប្អូនប្រជាពលរដ្ឋគ្រប់រូបរួមទាំងបងប្អូននៅក្នុងខេត្តក្រៅខេត្តផងដែរ។ នៅពេលណាដែលយើងបានត្រៀមទុកជាមុននូវអ្វីដែលនឹងកើតឡើងនោះប្រាកដណាស់ថា នឹងបានជៀសផុតនូវគ្រោះមហន្តរាយផ្សេងៗបានយ៉ាងល្អដូច្នេះហើយក្រុមការងារបានមកបង្ហាត់បង្ហាយនៅកម្មវិធី ផ្សព្វផ្សាយប្រព័ន្ធប្រកាសឱ្យដឹងមុន”១២៩៤ ” នៅពេលនេះ។

ឯកឧត្តមអភិបាលរងខេត្ត មានប្រសាសន៍បន្តថា ទោះជាស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ (ទាំងរដូវប្រាំង រដូវវស្សា) យើងត្រូវការពារខ្លួន និងក្រុមគ្រួសារឱ្យបានល្អប្រសើរនិងទទួលបាននូវសុវត្តិភាពខ្ពស់ក្នុងការគេចចេញពីគ្រោះមហន្តរាយដែលបានកើតឡើងនោះ។ ជាពិសេសឱពុកម្តាយ ឬអាណាព្យាបាលគ្រប់រូប ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ និងតាមដានរាល់ព័ត៌មានដែលបានចាក់ផ្សាយតាមទូរទស្សន៍ ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដែលនិយាយពីគ្រោះមហន្តរាយដែលបានកើតឡើងឬមិនទាន់បានកើតឡើងដែលមានប្រភពច្បាស់លាស់ ដើម្បីងាយស្រួលនៅក្នុងការត្រៀមទុកជាមុន ៕

អត្ថបទដែលជាប់ទាក់ទង