**អភិបាលខេត្តបន្ទាយមានជ័យ៖ សេរីភាពខាងជំនឿសាសនា គឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងលើកកម្ពស់យ៉ាងខ្លាំងមិនថាសាសនាណាមួយឡេីយ**អភិបាលរងខេត្តស្វាយរៀង៖ បច្ចេកវិទ្យា ត្រូវបានឧក្រឹដ្ឋជនប្រើធ្វើជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការអូសទាញមនុស្សឲ្យធ្លាក់ចូលអន្ទាក់ នៃបទឧក្រឹដ្ឋគ្រប់រូបភាព**វត្តមានសត្វកា្តន់នៅកម្ពុជាមានប្រមាណ១០០ក្បាល**មន្ត្រីជាន់ខ្ពស់វៀតណាមរាប់សិបនាក់ ចូលខ្លួនទៅបំភ្លឺនៅតុលាការពីបទប្រព្រឹត្តអំពើពុករលួយ**រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើកឡើងអំពីករណីសំណុំរឿងឃាតកម្មដ៏សាហាវឃោរឃៅ ដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជន ឈ្មោះ ស្រី ស៊ីណា**លោក ចូ បៃឌិន ប្រកាសស៊ើបអង្កេតពាណិជ្ជកម្មថ្មីមួយ លើឧបករណ៍អេឡិចត្រូនិកល្បីឈ្មោះមួយ ដែលផលិតនៅប្រទេសចិន**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដឹកនាំក្រសួងយុត្តិធម៌បន្តអនុវត្តទោសប្រហារជីវិត ដើម្បីការពារប្រជាជនអាម៉េរិកពីអ្នករំលោភដោយហិង្សា**ចង់តទឹក តអគ្គិសនី តម្រូវឱ្យមានឯកសារពីឃុំ សង្កាត់? មិនមានអ្វីស្មុគស្មាញទេ!**ក្រសួងមុខងារសាធារណៈ លើកឡើងពីភារកិច្ច ៤ចំណុចសំខាន់ៗ របស់អនុគណៈកម្មការអប្បមាទ ដើម្បីគាំទ្រដល់ដំណើរការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនវត្ថុមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកដ្ឋានពន្ធនាគារ បំភ្លឺជុំវិញករណីកាសែតកោះសន្តិភាព ចុះផ្សាយថា «ផ្ទុះប្រតិកម្មកក្រើកនៅពន្ធនាគារខេត្តកោះកុង ធ្លាប់ធ្វើអនុជាង៣០ឆ្នាំ បានធ្វើប្រធានស្តីទីមួយដង្ហើមចង្រិត»**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**បើកការដ្ឋានសាងសង់អគារស្នាក់ការចំនួន២ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី**សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅក្រុងរុនតាឯកតេជោសែន**ក្រសួងសាធារណការ ប្រជុំបន្តពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចេញលិខិតបំភ្លឺ ចំពោះការចុះផ្សាយព័ត៌មានរបស់កាសែតកោះសន្តិភាព កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ គង់នៅវត្តធម្មជាតិរុនតាឯកតេជោសែន**ក្រសួងទេសចរណ៍ ប្រកាសលទ្ធផលនៃការចូលរួមកម្មវិធី«Fostering Tourism Growth and Cultural Exchange between China and Cambodia» នៅតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន**ក្រសួងធនធានទឹក បង្ហាញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៥ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤

រដ្ឋមន្រ្តីក្រសួងធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យស្ថានីយឧតុនិយម និងស្ថានីយជលសាស្ត្រនៅភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង រួមជាមួយមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានីយឧតុនិយម និងស្ថានីយជលសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ។

សូមជម្រាបថា ស្ថានីយឧតុនិយម និងស្ថានីយជលសាស្ត្រ សរុប ២១៦ ស្ថានីយ ត្រូវបានដំឡើងនៅតាមរាជធានី-ខេត្ត នៃប្រទេសកម្ពុជា ក្នុងនោះស្ថានីយឧតុនិយមមាន ១១១ស្ថានីយ (ស្ថានីយស្វ័យប្រវត្តិ មាន៨៦ និងស្ថានីយមិនស្វ័យប្រវត្តិមាន២៥) តម្រងទឹកភ្លៀងចំនួន ២៥៦ និងស្ថានីយជលសាស្ត្រមាន ១០៥ស្ថានីយ (ស្ថានីយស្វ័យប្រវត្តិមាន៧៥ និងស្ថានីយមិនស្វ័យប្រវត្តិមាន៣០)។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី អមដោយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសបានអញ្ជើញចុះពិនិត្យស្ថានីយឧតុនិយម និងស្ថានីយជលសាស្ត្រនៅតាមទីតាំងមួយចំនួនដូចជា៖

១)ស្ថានីយឧតុនិយមស្វ័យប្រវត្តិ៖ ស្ថានីយស្អាង និងស្ថានីយកោះធំ ស្ថិតក្នុងខេត្តកណ្ដាល ស្ថានីយដូនកែវ និងស្ថានីយបាទី ស្ថិតក្នុងខេត្តតាកែវ។ ស្ថានីយឧតុនិយមស្វ័យប្រវត្តិទាំងនេះទទួលបានទិន្នន័យដូចជា សីតុណ្ហភាព បរិមាណទឹកភ្លៀង ល្បឿន និងទិសខ្យល់ រំហួត សំណើមបរិយាកាស សម្ពាធបរិយាកាស ថាមពលនៃពន្លឺព្រះអាទិត្យ (Solar Radiation) សំណើម និងសីតុណ្ហភាពដី។

២)ស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិ៖ ស្ថានីយស្ពានកំពង់រាប ស្ថិតក្នុងខេត្តតាកែវ និងស្ថានីយសាក់សំពៅ ស្ថិតក្នុងក្រុងភ្នំពេញ។ ស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិទាំងនេះទទួលបានទិន្នន័យដូចជា កម្ពស់ទឹក និងបរិមាណទឹកភ្លៀង។

សូមបញ្ជាក់ថា ស្ថានីយស្វ័យប្រវត្តិទាំងនេះបញ្ជូនទិន្នន័យទៅកាន់កំព្យូទ័រផ្ទុកទិន្នន័យ នៅក្នុងនាយកដ្ឋានឧតុនិយម និងនាយកដ្ឋានជលសាស្រ្ដ និងការងារទន្លេ ជារៀងរាល់ម៉ោង និងនាទី ដើម្បីផ្សព្វផ្សាយជាព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីសារសំខាន់នៃស្ថានីយឧតុនិយម ជាពិសេសស្ថានីយឧតុនិយមស្វ័យប្រវតិ្ត ដែលជាសមិទ្ធផលថ្មីលើវិស័យឧតុនិយម បានធ្វើឱ្យការទទួលទិន្នន័យធាតុអាកាសកាន់តែលម្អិតល្អប្រសើរ ដើម្បីបម្រើដល់ការព្យាករ ក៏ដូចជាការជូនដំណឹងស្តីពីធាតុអាកាសដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ជ្រាប​ជាព័ត៌មាន​បាន​កាន់​តែ​ច្បាស់លាស់​ និង​ទាន់ពេលវេលា។​

ជាមួយគ្នានេះដែរ​ ឯកឧត្តមរដ្ឋមន្ត្រីក៏បានមានប្រសាសន៍លើកឡើងពីទិន្នន័យឧតុនិយម និងទិន្នន័យជលសាស្ត្រ ដែលមានសារសំខាន់សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ដូចជា ការគ្រប់គ្រងធនធានទឹក បម្រើវិស័យកសិកម្ម អាកាសចរណ៍ នាវាចរណ៍ ទេសចរណ៍ ឧស្សាហកម្ម សុខាភិបាល និងសំណង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍គូសបញ្ជាក់ថា ការបន្តធ្វើទំនើបកម្មប្រព័ន្ធ​ព័ត៌មាន​ជលសាស្ត្រ ឧតុនិយម​ ព្យាករណ៍អាកាសធាតុនិងការផ្តល់ព័ត៌មានធាតុអាកាសគឺជាអាទិភាពមួយ ក្នុងចំណោមគោលនយោបាយអាទិភាពសំខាន់ៗ ដែលក្រសួងបានដាក់ចេញសម្រាប់អនុវត្តនៅក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ណែនាំដល់​មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ជាពិសេសមន្ត្រីទទួលបន្ទុក​ឱ្យបន្តការថែទាំ និងសម្អាតជាប្រចាំលើគ្រប់ឧបករណ៍ដែលបម្រើដល់ការព្យាករទាំងអស់ នៅតាមស្ថានីយឧតុនិយម និងស្ថានីយជលសាស្ត្រ ដើម្បីធានាបាននូវនិរន្តរភាព ប្រសិទ្ធភាព សុក្រឹតភាព និងគុណភាព ក្នុងការទាញយកទិន្នន័យដ៏មានសារសំខាន់ទាំងនេះទៅប្រើប្រាស់។

គួរបញ្ជាក់ថា ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានឆ្លៀតអញ្ជើញចុះពិនិត្យគ្រឿងចក្រប្រចាំភូមិភាគតាកែវផងដែរ៕

អត្ថបទដែលជាប់ទាក់ទង