**សម្ដេចធិបតី៖ នយោបាយឈ្នះឈ្នះ ផ្ដល់មូលដ្ឋានគ្រឹះសម្រាប់ការផ្សះផ្សាជាតិ និងស្ថិរភាពយូរអង្វែងរហូតមកទល់សព្វថ្ងៃ**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ

វិស័យឯកជនជាច្រើន បានចូលរួមប្តេជ្ញាចិត្តខ្ពស់ជាបន្តបន្ទាប់ដើម្បីភាពស្អាតរបស់កម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនអ៊ីអនម៉ល ខេមបូឌា កាលពីពេលថ្មីៗនេះ បានប្រកាសពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ ការគ្រប់គ្រងថង់ប្លាស្ទិក។ បើតាមការឲ្យដឹងពី លោក Tsuboya Masayuki នាយកគ្រប់គ្រងផ្សារទំនើបអ៊ីអនម៉ល “ក្រុមហ៊ុន មានការប្តេជ្ញាចិត្តក្នុ ងការលើកកម្ពស់ ការអនុវត្តគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ទាក់ទង នឹងការគ្រប់គ្រងថង់ប្លាស្ទិក។ ជាមួយគ្នានោះ បានគាំទ្រសកម្មភាព ការលើកកម្ពស់ការយល់ដឹង ការញែកសំណល់ និងគំនិតផ្តួចផ្តើម សាកល្បងការកែច្នៃប្លាស្ទិកឡើងវិញ។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ មានអ្នកចូលរួមសរុបចំនួន ៣,៤៤៦,៨៦០នាក់ ក្នុងនោះរួមមានលោកគ្រូ អ្នកគ្រូសរុបចំនួន ១២២,០៨៥នាក់ សិស្សានុសិស្សសរុបចំនួន ៣,០៨២,២៨៧នាក់ កម្មករកម្មការនី សរុបចំនួន ១៨០,៨៣៣នាក់ និងអ្នកចូលរួមផ្សេងៗទៀត សរុបចំនួន ៤១៤,១៩៨នាក់ ដោយផ្សព្វផ្សាយសរុបបានចំនួន ១០,៦៥៣លើក ក្នុងសាលារៀនសរុបចំនួន ៧,៤៧៣សាលា រោងចក្រចំនួន២៤៤ វត្តអារាម៣៤ និងសហគមន៍ទីប្រជុំជនចំនួន៧៤កន្លែង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា»។

ទន្ទឹមនោះដែរ រដ្ឋបាលខេត្តចំនួន១៣ រួមជាមួយស្ថាប័នជាតិធំៗចំនួនរួមមាន៖ ស្ថាប័នកាកបាទក្រហមកម្ពុជា, សមាគមកាយឫទ្ធិនារីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានចុះអនុស្សារណៈយោគយល់ និងបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ជាមួយក្រសួងបរិស្ថាន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងពិធីបើកវេទិកាលើកទី១៦ ស្តីពី «ការការពារ និងអភិរក្សធន ធានធម្មជាតិ» ដែលរៀបចំឡើងនៅក្រសួងបរិស្ថាននៅថ្ងៃទី១៥ ធ្នូ នេះ បានវាយតម្លៃខ្ពស់ចំពោះការចូលរួម ពីគ្រប់ភាគីទាំងរដ្ឋនិងឯកជន ដៃគូសហការទាំងអស់ ដែលបានអនុវត្តក្នុងការគ្រប់គ្រងសំណល់ ជាពិសេសថង់ប្លាស្ទិក ក្នុងប្រទេសកម្ពុជា ជំនួសឲ្យការបោះចោលសំរាម ហើយមានគំនិតផ្តួចផ្តើម ធ្វើឲ្យប្លាស្ទិកក្លាយទៅជា «ផលិតផលថ្មី ឬ សម្ភារប្រើប្រាស់មេត្រីបរិស្ថាន» ដែលត្រូវបានប្រើប្រាស់ ឬកែច្នៃប្រើប្រាស់ឡើងវិញ ហើយវានឹងជួយធ្វើឲ្យសេដ្ឋកិច្ចប្រសើរឡើង និងជួយឲ្យប្រជាពលរដ្ឋមានសុខភាពល្អ មានសុភមង្គល និងជួយប្រទេសកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នាស្រស់បំព្រង។

ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញបន្ថែមដល់ ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន វិស័យឯកជនទាំងអស់ ចូលរួមថែរក្សាបរិស្ថានឲ្យបានស្អាត និងរក្សាបាននូវអនាម័យល្អ ជាប្រយោជន៍ដល់ការការពារសុខភាពប្រជាពលរដ្ឋ និងសុខុមាលភាពសាធារណៈ ក៏ដូចជាចូលរួមលើចលនានៃការកាត់បន្ថយប្រើប្រាស់ប្លាស្ទិក ឲ្យទទួលបាននូវភាពជោគជ័យ។

យុទ្ធនាការកាត់បន្ថយប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» រៀបចំឡើង ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងស្របតាម«យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព សំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជនឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលតម្រង់ទិស និងចង្អុលបង្ហាញអាទិភាពការងារ ក្នុងមុំចំនួនបី គឺ ភាពស្អាត ភាពបៃតង និងចីរភាព ៕

អត្ថបទដែលជាប់ទាក់ទង